អភិបាលខេត្តឧត្តរមានជ័យ ចូលរួមពិសារនំបញ្ចុកសាមគ្គី នៅសង្កាត់បន្សាយរាក់
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ចើញជាអធិបតីក្នុងពិធីពិសារនំបញ្ចុកសាមគ្គីតេជោសន្តិភាព នៅសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលរៀបចំដោយលោក ឆឹម តឿ ប្រធានក្រុមការងារ និង សមាជិកក្រុមការងារទាំងអស់ ជាមួយនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបញ្ជាក់អំពីអត្ថន័យនៃនំបញ្ចុករបស់ខ្មែរ និងការហូបនំបញ្ចុកថ្ងៃនេះ គឺចង់បង្ហាញអំពីការសាមគ្គីភាពគ្នាដោយគ្មានការរើសអើងជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ដូច្នេះយើងហូបនំបញ្ចុកថ្ងៃនេះយើងទាំងអស់គ្នា ការរស់នៅក្រោមដំបូលសន្តិភាព គឺឯកភាពជាតិខ្មែរតែ១៕
ដោយ៖ សំ ប្រិយង៉ាម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។