ល្បី​ថា​លោក​ ​ងួន​ ​កុសល​មាន​បងថ្លៃ​ជា​អគ្គនាយករង​គយ​រដ្ឋាករ​កម្ពុជា​ដែល​ចូលនិវត្តន៍​ ​ក៏​មានអំណាច​ ​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្វល់​ពី​ចំណូលជាតិ​គិតតែពី​កើប​លុយ​មកលេង​ល្បែង​ជល់មាន់​!​

បន្ទាយមានជ័យ​៖​ ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ ​ប៉ោយប៉ែត​ត្រូវ​បាន​មន្ត្រី​ច្រក​ខ្សឹបខ្សៀវ​គ្នា​ថា​ ​លោក​ ​សូក​លុយ​រាប់​មឺុ​នដុល្លារ​ទៅ​មេ​អគ្គនាយក​គយ​និង​រដ្ឋាករ​ដើម្បី​មកកាន់​តំណែង​ជា​មេ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ហេតុនេះ​ហើយ​ ​ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់​ដើម​វិញ​។​

​ប្រភព​បន្ត​ទៀត​ថា​ ​ប្រសិនបើ​មិន​សូក​ទេ​នោះ​ ​គឺ​លោក​ ​ងួន​ ​កុសល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​?​ដូច្នេះហើយ​ទើប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​មេ​ការិយាល័យ​គយ​ប៉ោយប៉ែត​រូប​នេះ​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ ​មុន​ទៅទៀត​។​

​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​អះអាង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​គាប​ជំរិត​ពី​ក្រុម​អាជីវករ​ដោយ​គ្មាន​ញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាន់​តែ​សោះ​។​ ​

​បើ​តាម​ប្រភព​ខាងលើ​បាន​ឲ្យដឹង​ថា​ ​ការដែល​មេ​ការិយាល័យ​គយ​ប៉ោយ​ប៉ែន​ថ្មី​ ​ហ៊ាន​ធ្វើបែប​នេះ​ ​គឺ​ដោយសារ​លោក​អាង​បង​ជា​អគ្គនាយករង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ហើយ​លោក​ ​ងួន​ ​កុសល​មិនដែល​នៅកន្លែង​ការិយាល័យ​ច្រក​ប៉ោយប៉ែត​របស់​ខ្លួន​ជាប់លាប់​ទេ​ ​គឺ​លោក​យកពេល​វេលា​របស់​រដ្ឋ​ផ្តល់​ឲ្យ​ទៅលេង​ល្បែង​ជល់មាន់​។​ប្រភព​បន្ត​ថា​លោក​ ​ងួន​ ​កុសល​ ​មាន​ឡាន​ដឹក​ដី​ចំនួន30គ្រឿង​ ​ក្នុង​នោះ​មាន​ឡាន​ដប់​គ្រឿង​មាន​ពន្ធ​នឹង20គ្រឿង​គ្នាន​ពន្ធ​សម្រាប់​ធ្វើអាជីវកម្ម​នៅ​ស្រុក​គៀន​ស្វាយ​ ​ដែល​ក្នុងនាម​ខ្លួន​ជាម​ន្ត្រី​គយ​តែ​ប្រើ​ឡាន​អត់​ពន្ធ​ដល់ទៅ​ ​20គ្រឿង​សម្រាប់​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​លួច​ខ្សឹប​ឲ្យដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម20ទៅ30ភាគរយ​តែប៉ុណ្ណោះ​ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះ​ទើប​លោក​ ​ងួន​ ​កុសល​ ​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ ​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ​។​

​បើ​តាម​ប្រភព​មន្ត្រី​ច្រក​ប៉ោយប៉ែត​មិន​ពេញចិត្ត​នឹង​លោក​ ​ងួន​ ​កុសល​បាន​ខ្សឹប​ប្រាប់​ខ្មែរ៧មករា​យើង​ថា​ ​ឈ្មួញ​ធំៗ​នឹង​អាជីវករ​ចាស់វស្សា​ ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​អាច​នាំចូល​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឲ្យ​ត្រជាក់ចិត្ត​។​ ​

​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​ខ្នងបង្អែក​មិនដែល​ចូល​ធ្វើការ​ពេញ​លិញ​គឺ​គ្រាន់តែ​ចាំ​ដល់​ខែ​មក​កើប​លុយ​ពី​ពុករលួយ​មកលេង​ល្បែង​ជល់មាន់​ ​ចាញ់​ឈ្នះ​រាប់​មឺ​នដុល្លា​រតែ​ប៉ុណ្ណោះ​។​

​ពាក់​និង​ការ​លើកឡើង​និង​ចោទប្រកាន់​ខាងលើ​ខ្មែរ៧មករា​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោ​កងួន​ ​កុសល​ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​។​ ​ដោយឡែក​លោក​ ​នូ​ ​សុី​ថា​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​ខេត្ត​បន្ទាយមានជ័យ​ដែល​អ្នកផង​ដឹង​ថា​ ​ជា​អតីត​មេ​ឈ្មួញ​រក​សុី​ឈើ​ប្រចាំ​ដុះស្លែ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​និង​ភូមិ​ភា​គ​ឥសាន្​ត​រួច​សូក​លុយ​យ៉ាងច្រើន​តូម​ក​កាន់​តំណែង​មេគយ​ខេត្ត​ត្បូងឃ្មុំ​មិនបាន​ប៉ុន្មាន​ក៏​ត្រូវ​បាន​ថ្នាក់លើ​រួម​ទាំង​ជំទាវ​តូច​ជួយ​ជ្រោមជ្រែង​ទើបបាន​មកកាន់​កន្លែងខ្លាញ់​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close