ប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រសាទ រៀបចំទទួលទាននំបញ្ចុកសន្តិភាព
នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ង៉ែត ចាន់ថុន ប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាពជាមួយបងប្អូនមន្រ្តីរាជការនិងបងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាប្រមាណជាង៦០០នាក់ដើម្បីទទួលទាននំបញ្ចុកសម្លខ្មែរ ក្រោមដំបូលសន្តិភាព។
លោក ង៉ែត ចាន់ថុន បានលើកឡើងថា ជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតានិងដោយក្តីរីករាយ៕
ឆាយ ចាន់ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។