ផ្ទុះ​គ្រាប់​ ​ស្លាប់​ចៅ​ ​និង​យាយ២នាក់​នៅ​ស្រុក​ស្វាយទាប​

​ខេត្តស្វាយរៀង​ ​៖​ ​មនុស្ស​ពីរ​នាក់​ដែល​ជា​ចៅ​ ​និង​យាយ​ ​បាន​ស្លាប់​ភ្លាម​ៗ​ ​ក្រោយពី​បាន​យក​គ្រាប់បែក​ដែល​បន្សល់​ពី​សម័យ​សង្រ្គាម​មក​ដំ​ដើម្បី​យក​ដែក​លក់​អេតចាយ​។​

​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១០ព្រឹក​ ​ថ្ងៃទី១០​ ​ខែមិថុនា​ ​នេះ​ ​នៅ​ចំណុច​ភូមិ​សំបួរ​ ​ឃុំ​សំបួរ​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​។​

​ជនរងគ្រោះ​ត្រូវ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ផង់​ ​សុភី​ ​ភេទ​ស្រី​ ​អាយុ​ ​៦៥ឆ្នាំ​ ​និង​ឈ្មោះ​ ​ឃួន​ ​បញ្ញា​ ​ភេទប្រុស​ ​អាយុ​ ​១០ឆ្នាំ​ ​រស់នៅ​សំបួរ​ ​ឃុំ​សំបួរ​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close