មុខសញ្ញាចោរលួចឆក់យ៉ាងសកម្មនៅខេត្តសៀមរាប១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តសៀមរាប៖ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១១នាក់ សុទ្ធសឹងតែក្មេងៗ ពាក់ព័ន្ធនឹងករណីឆក់កាបូប និងមុខសញ្ញាអំពើលួចមានស្ថានទម្ងន់(គាស់ទំលុះទំលាយ) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទាំង១១នាក់ ១.ឈ្មោះ. សេង ស៊ីហ្គិច ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន), ២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន), ៣.ឈ្មោះ កែវ គង្គា ហៅអាឆាលី ឬអាជើងទា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន), ៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន), ៥.ឈ្មោះ តាវ សីតុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់ភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន), ៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន), ៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន), ៨.ឈ្មោះ កាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)។
ដោយឡែកចំពោះជនសង្ស័យចំនួន០៣នាក់ទៀតត្រូវបានសមត្តកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងែដដែលនោះផងដែរ៖ ១.ឈ្មោះ ដារិទ្ធ គណរ៉េ ហៅ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកអ៉ីនធ័រណែត បច្ចុប្បន្នរស់នៅភូមិ មណ្ឌល៣ (អំពើ លួចមានស្ថានទម្ងន់ទោស)។ ២.ឈ្មោះ អុី សាក់ ហៅ ដូច ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង (អំពើ លួចមានស្ថានទម្ងន់ទោស)។ ៣.ឈ្មោះ សេក សុវណ្ណវាសនា ហៅ និត ភេទ ប្រុស អាយុ ១៥ឆ្នាំ នៅភូមិត្រពាំងសេះ ពាក់ព័ន្ធករណី អំពើ លួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ )។
សមត្តកិច្ចបានដកហូតវត្ថុតាងរួមមាន៖ -ម៉ូតូ៣គ្រឿង ម៉ាកហុងដាហ្ស៊ូមឺអ៊ិច ស៊េរី ២០១៨ ពណ៌សលាយក្រហាម ពាក់ស្លាកលេខ សៀមរាប 1AB-6745, ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1B1474 និងម៉ាកហុងដាអាយខុន ស៊េរី២០០៨ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-1339, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Sumsung Galaxy S6 ពណ៌ស, កុំព្យូទ័រយួរដៃ១គ្រឿង ម៉ាក Lennovo ពណ៌ខ្មៅ និងសម្ភារ:មួយចំនួន។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង ១១នាក់ ជាក្រុមធ្វើសកម្មភាពលួច ឆក់ យ៉ាងសកម្ម ក្នុងក្រុងសៀមរាបនេះត្រូវបានរៀបចំកសាងរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។