សម្តេច​ ​ហ៊ុន​ ​សែន​ ​ទៅ​បំពេញ​ទស្សន​នៅ​សាធារណរដ្ឋ​ហុងគ្រី​ ​និង​ចូលរួម​ប្រជុំ​នៅ​ប្រទេស​តាជី​គី​ស្ថាន​ ​ចុង​សប្តាហ៍​នេះ​

នៅ​ចុង​សប្តាហ៍​នេះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហុងគ្រី​ ​ប្រទេស​តាជី​គី​ស្ថាន​ ​ពី​ថ្ងៃទី១៣​ ​ដល់​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​នៅ​ប្រទេស​ហុងគ្រី​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​ ​ពី​ថ្ងៃទី១៣​ ​ដល់​ ​១៤​ ​ខែមិថុនា​ ​ហើយ​អំឡុង​ទស្សនកិច្ច​នោះ​ ​ឯកសារ​ចំនួន២​ ​នឹង​ត្រូវ​ចុះហត្ថលេខា​ ​នោះ​គឺ​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ​។​

​នៅ​ថ្ងៃទី១៥​ ​ខែមិថុនា​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៥​ ​នៃ​សន្និ​ស្តី​ពី​អន្តរ​សកម្មភាព​ ​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទី​ក្រុង​ឌូស្ហាន់​បេ​ ​ប្រទេស​តាជី​គី​ស្ថាន​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ ​ដោយ​ផ្តោត​លើ​បញ្ហា​គន្លឹះ​ជាច្រើន​ ​ដែល​ជា​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី​ ​និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា​ ​អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​ ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ ​តាមរយៈ​ការពង្រីក​ជំនឿ​ទំនុកចិត្ត​ ​និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជាស​មា​ជិ​ក​ ​CICA​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close