ព្រៃសហគមន៍ក្នុងឃុំញ៉ាងស្រុកអណ្ដូងមាសខេត្ករតនះគិរី កំពុងរងការកាប់បំផ្លាញយកទៅលក់នៅប្រទេសវៀតណាមយ៉ាងរង្គាស
តាមប្រភព ពីប្រជាសហគមន៍ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនះគិរី បានអោយខ្មែរ៧មករាដឹងកាលពីពេលថ្មីៗកន្លងនេះមានឈ្មួញដុះស្លែជើងខ្លាំងឈ្មោះហ៊ូវ ជីវ៉ៃនិងឈ្មោះណុប ណាក់ហៅណាក់ក្បាលធំនិងឈ្មោះស្រេង ប្រណីរួមទាំងឈ្មោះនី កាចាញជាអតីតមេភូមិនិងធ្លាប់ជាប់គុកថ្មីៗកន្លងទៅនេះបានគែនគរជនជាតិវៀតណាមរាប់រយនាក់និងនាំគ្រឿងចក្រចូលទៅកាប់ដើមឈើនៅត្រង់ចំណុចភូមិម៉ុយឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនះគិរីយ៉ាងរង្គាសស្ទើក្លាយជាវាលហោឋាន។
ពលរដ្ឋបានរាយកាណ៍ថា តំបន់ព្រៃអារក្ស ព្រៃសហគមន៍ ព្រៃការពារចំនួនពីកន្លែងគឺ ស្ថិតនៅ ភូមិភិនិង សហគមន៍ ភូមិផ្តល់ព្រំបទល់ ស្រុក អណ្ដូងមាស និង ស្រុកអូរយ៉ាដាវត្រូវបាន ឈ្មួញកាប់និងដឹក ជញ្ជូនឈេីឆ្លងដែន ទៅលក់នៅប្រទេស វៀតណាមជារាងរាល់ថ្ងៃ ដោយក្នុងនោះបាននាំយក ត្រាក់ទ័ររៀតណាម ខុសច្បាប់ឆ្លងដែនមកធ្វេី សកម្មភាពអូសឈេី ជាច្រេីនគ្រឿង និងប្រេី ប្រាស់ឡានប៉ាកុងកែច្នៃ របស់ខ្មែរ ជាង២០គ្រឿង សំរាប់ធ្វេីកាដឹកជញ្ជូន។
ប្រភពខាងលេី បានបន្តអោយដឹងទៀតថាឈ្មួញ ខាងលេី បានយកលុយរាប់មុឺន ដុល្លារមកទិញព្រៃឈេីខាងលេី នឹងចែកជូនប្រជាពលរដ្ឋដេីម្បីទិញទឹកចិត្តពលរដ្ឋមិនអោយប្រឆាំងតវ៉ាពេលពួកគេធ្វេីការកាប់និងដឹកជញ្ជូនឈេីចេញ។
ប្រភពដដែលបានបន្តអោយដឹងទៀតថាឈ្មួញខាងលេី ត្រវបានគេស្គាល់ ថាឈ្មោះ ហ៊ូវ ជីវ៉ៃ ណុប ណាក់ ស្រេង ប្រណីនិងអតីតមេភូមិឈ្មោះនីកាចាញ។ ក្នុងនោះក្រុមឈ្មួញឈើទាំងនោះគឺទិញឈើនៅភូមិម៉ុយឃុំញ៉ាងស្រុកអណ្តូងមាសនិងភូមិ ភិឆ្លងទៅអូរតាំងលោមតាមច្រកបាសៅស្ទើជារៀងរាល់ថ្ងៃឆ្លងទៅប្រទេសវៀតណាម។
បញ្ហាខាងលេីនេះ ប្រជាសហគមន៍ ទាំងពីរខាងលេីសុំស្នេីអោយឯកឧត្តម អភិបាលខេត្ត ថងសាវុន និងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈេីជួយទប់ស្កាត់កាកាប់ឈេីខុសច្បាប់នេះអោយទាន់ពេលវេលានឹងគួរបង្កេីតគណះគម្មាធិកាចុះ ត្រួតពិនិត្យ ទប់ស្កាត់រាល់បទល្មេីសព្រៃតាមបន្ទាត់ព្រំដែនខាងលើកុំអោយមន្ត្រី ក្រោមឱវាទ ឃុបឃិតគ្នាអោយឈ្មួញកាប់ឈេីខុសច្បាប់ ហេីយជាថ្នូនឹងលាភសការះ បំផ្លាញជាតិដូច្នេះ។
ពាក់ពន្ធ័និងការលើកឡើងខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺនិងមន្ត្រីពាក់ពន្ធ័នៅក្នុងខេត្តរតនះគិរីបានឡើយនៅរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៩ដោយខលចូលគ្មានអ្នកទទួលទូរសព្ឌ័៕
ដោយ៖ ខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។