អាវុធហត្ថ​ ​បំបែកសំណុំរឿង​ ​ឃាតកម្ម​ជន​ដៃដល់​បាន​សម្លាប់​ ​និង​ ​កាប់​សាកសព​ជា​កង់​ៗ​ ​បោះចោល​ចូល​ទឹកទន្លេ​បាន​ហើយ​

​នៅ​ព្រឹក​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​អាវុធហត្ថ​ខណ្ឌដូនពេញ​ ​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​ស្រាវជ្រាវ​ ​និង​បំបែកសំណុំរឿង​ ​ឃាតកម្ម​ជន​ដៃដល់​បាន​សម្លាប់​ ​និង​ ​កាប់​សាកសព​ជា​កង់​ៗ​ ​បោះចោល​ចូល​ទឹកទន្លេ​បាន​ហើយ​ ​។​

សូមជម្រាប​ថា​ ​ករណី​ខាងលើ​នេះ​ ​គឺជា​ករណី​ឃាតកម្ម​ ​ដែល​ឃាតករ​គឺជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តាំងពី​យប់មិញ​។​ ​ឃាតករ​បាន​សម្លាប់​ជនរងគ្រោះ​ ​យ៉ាង​សាហាវឃោរឃៅ​បំផុត​ ​ដោយ​យក​កាំបិត​ ​កាត់​សាកសព​ ​ជា​បំណែ​កៗ​ ​(​កាត់​ដៃ​ ​កាត់​ជើង​ ​កាត់​ក្បាល​ ​វះ​ពោះ​ ​ពុះ​ឆ្អឹងជំនី​ ​ព្រលះ​យក​សាច់​)​ ​ច្រក​ដាក់​ស្បោង​ខ្មៅ​ ​ម្តង​បន្តិច​ៗ​ ​យក​ទៅ​បោះចោល​នៅ​ច្រាំងទន្លេ​ ​ផ្លូវ​ស៊ី​សុ​វត្តិ​។​ ​

​គួ​រំលឹក​ថា​ ​កាលពី​យប់​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​មាន​ ​ការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ ​ដោយសារ​គេ​បានឃើញ​ក្មេងស្រី​ម្នាក់​ ​ដើររក​ម្តាយ​ទាំងយប់​ពេញ​ ​ក្រុងភ្នំពេញ​ ​ព្រោះ​ម្តាយ​បាន​បាត់ខ្លួន​មិនដឹង​ទៅណា​?​ ​

​ក្មេងស្រី​ដែល​ដើររក​ម្តាយ​ម្នាក់​នោះ​ ​មានឈ្មោះ​ពេជ្រ​ ​ស៊ា​វម៉ី​ ​អាយុ១៧ឆ្នាំ​ ​មុខរបរ​សិស្ស​ ​រស់នៅ​ទួលសង្កែ​ ​សូម​សួររក​ម្តាយ​ដែល​បាត់​ទៅ​ ​ឈ្មោះ​គឹម​ ​យ៉ា​នាង​ ​អាយុ៤០ឆ្នាំ​ ​មុខរបរ​អ៊ុតសក់​នៅ​ផ្សារ​កណ្តាល​ ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ ​ដែល​បាត់ខ្លួន​នៅ​ព្រឹក​វេលា​ម៉ោង​ប្រហែល៩​ ​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​មិន​មានដំណឹង​សោះ​ដោយ​មិនដឹង​មូលហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close