ករណី​មន្រ្តី​ក្រសួងបរិស្ថាន​លោត​ពីលើ​អគារ​ក្រសួង​ ​អ្នកនាំពាក្យ​ថា​ ​មន្រ្តី​រូប​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​

​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី១០​ ​មិថុនា​ ​ម្សិលមិញ​ ​មន្ត្រី​បម្រើការ​ងារ​ក្នុង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ឈ្មោះ​ ​អោម​ ​សេង​ហួរ​ ​អាយុប្រមាណ​ជាង​ ​៣០​ ​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ពីលើ​អគារ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​។​ ​

​លោក​ ​នេត្រ​ ​ភក្រ្តា​ ​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​ ​ក្រោយពី​ទទួល​បាន​ដំណឹង​ពី​ការ​ធ្វើ​អត្តឃាត​នេះ​ ​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ធ្វើ​កោសល្យវិច័យ​លើ​ ​សាកសព​និង​បញ្ជាក់​ថា​លោក​ ​អោម​ ​សេង​ហួរ​ ​ពិតជា​បាន​ធ្វើ​ ​អត្តឃាត​ដោយ​លោត​ពីលើ​អគារ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​មែន​ ​ដោយ​បញ្ហា​បុគ្គល​ព្រោះ​បើ​តាម​ប្រភព​ស្និទ្ធិ​ ​លោក​ ​អោម​ ​សេង​ហួរ​ ​មាន​ជំងឺ​ប្រចាំ​កាយ​។​ ​

លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​ថ្លែង​ថា​លោក​ ​អោម​ ​សេង​ហួរ​ ​ជាម​ន្ត្រី​ ​មាន​សមត្ថភាព​ ​និង​មាន​ចរិត​ស្លូតបូត​។​ ​នេះ​គឺជា​ការបាត់បង់​ ​ធនធានមនុស្ស​មួយ​រូប​។​ ​ចំពោះ​ដំណឹង​ដ៏​តក់ស្លុត​នេះ​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​ថ្លែង​ថា​ ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួង​ ​បរិស្ថាន​ទាំងអស់​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​ ​និង​សូម​បួងសួង​វិញ្ញាណក្ខន្ធ​លោក​ ​អោម​ ​សេង​ហួរ​ ​បាន​ទៅកាន់​សុគតិភព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close