ថ្លែ​ល្ពៅ​ខេត្តព្រះវិហារ​កំពុង​ត្រូវប៉ាន់​ ​ធ្វើឲ្យ​ពល​រដ្ឋ​សប្បាយ​ចិត្ត​

​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​អះអាង​ថា​ ​ពេលនេះ​ល្ពៅ​របស់​អ្នក​ខេត្តព្រះវិហារ​កំពុង​ត្រូវប៉ាន់​ ​ដោយ​ទិន្នផល​ក៏បាន​ច្រើន​ ​និង​តម្លៃ​ក៏​ខ្ពស់​គ្រាន់​បើរ​ ​ដែល​ធ្វើឲ្យ​ប្រជាកសិករ​សប្បាយចិត្ត​។​

លោក​ ​វេង​ ​សា​ខុន​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​លោក​នា​រសៀល​ថ្ងៃទី១១​ ​មិថុនា​ ​នេះ​ថា​ ​ប្រជាកសិករ​ខេត្តព្រះវិហារ​កំពុង​សប្បាយចិត្ត​ ​ប្រមូល​ផល​ល្ពៅ​ ​លក់​បាន​តម្លៃ​ថ្លៃ​ល្អ​ ​និង​មាន​ទិន្នផល​ខ្ពស់​។​

​លោក​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​ ​2019​ ​នេះ​ ​ខេត្តព្រះវិហារ​មានផ្ទៃ​ដី​ដាំដុះ​ល្ពៅ​ប្រមាណ​ ​ជិត​ ​2000ហិ​ក​តា​ ​ហើយ​ទិន្នផល​ដែល​ប្រជាកសិករ​ទទួល​បាន​ជាមធ្យម​ទទួល​បាន២៥តោន​នៅក្នុង​មួយ​ហិ​ក​តា​។​

​ដោយឡែក​ការ​លក់​វិញ​ ​គឺ​បាន២៥០០រៀល​នៅក្នុង​មួយ​គីឡូក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close