អភិបាលរាជធានីភ្នំពេញដឹកនាំមន្ទីរជំនាញ ចុះសិក្សានិងពិនិត្យប្រឡាយបើកមុខទឹកលូនិងពិនិត្យស្ថានភាពស្ថាបនាលូនៅខាងជើងព្រលានយន្តហោះ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមន្រ្ដីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពស្ថាបនាលូ កាយប្រឡាយបើកមុខទឹកស្ថិតក្នុងភូមិសាស្ត្រខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី១ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដែលចុះដោះស្រាយផលប៉ះពាល់ ក្នុងការស្ថាបនាគម្រោងនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្ថាបនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។