បង្រ្កាប​ទីតាំង​កាស៊ីណូ​អន​ឡាញ​ខុសច្បាប់២កន្លែងនៅ​ក្រុង​សៀមរាប​ ​ឃាត់ខ្លួន​ជនជាតិ​ចិន៧​​នាក់

​(​សៀមរាប​)​៖​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៣រសៀល​ ​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ​សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម​ ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ ​សំរឹទ្ធ​ ​សុ​ខុន​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ ​ចុះ​បង្រ្កាប​ករណី​បើក​ភ្នាល់​ល្បែង​សុី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អុិន​ធើ​ណិ​ត​នៅ​ចំនុច​ ​ប៊ូ​ទិ​ក​ ​THE​ ​ONE​ ​Gardening​ ​ស្ថិតនៅ​ភូមិ​ ​បន្ទាយ​ចាស់​ ​សង្កាត់​ ​ស្លក្រាម​ ​ក្រុង​/​ខេត្តសៀមរាប​។​

​ក្នុង​ប្រតិបត្តិ​ការនោះ​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ​០៧នាក់​ ​និង​ដកហូត​វត្ថុ​តាង​មួួយ​ចំនួន​ ​រួមមាន​ ​៖​ ​កុំព្យូទ័រ​យួ​ដៃ​ ​ចំនួន​ ​០៨គ្រឿង​ ​ទូរស័ព្ទ​ដៃ១៥គ្រឿង​ ​និង​សម្ភារៈ​វត្ថុ​តាង​មួយចំនួន​ទៀត​។​

​ជនសង្ស័យ​ទាំង៧នាក់​ ​មានឈ្មោះ​ដូច​ខាងក្រោម​ ​៖​
​១​-​MAO​ ​SHENYONG​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​២២​-​០៥​-​១៩៩០​ ​ជនជាតិ​ ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​ED១៧៨៨៣៩៧​ ​។​
​២​-​LI​ ​MINGHAN​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​២៩​-​០៨​-​១៩៩៤​ ​ជនជាតិ​ ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខE៨១៧២៩៣៦៤​។​
​៣​-​TANG​ ​XIAOMING​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​១៥​-​០៨​-​១៩៩០​ ​ជនជាតិ​ ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE១៣៦៣៥១០​។​
​៤​-​LIAO​ ​YULONG​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​២៩​-​០១​-​១៩៨៩​ ​ជនជាតិ​ ​ចិន​ ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​
​៥​-​ZHENG​ ​SHUANGJUN​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​០៤​-​០៦​-​១៩៩១​ ​ជនជាតិ​ ​ចិន​ ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​
​៦​-​LEI​ ​BIN​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​១៤​-​០៨​-​១៩៨៧​ ​ជនជាតិ​ ​ចិន​ ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​
​៧​-​WANG​ ​ZELING​ ​ភេទ​ ​ប្រុស​ ​កើត​ថ្ងៃទី​ ​០១​-​១១​-​១៩៨៩​ ​ជនជាតិ​ ​ចិន​ ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close