សង្ស័យប្រើថ្នាំងងុយដេកច្រើនពេក ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ មិថុនា មានករណីជនជាតិអង់គ្លេសម្នាក់ បានដេកស្លាប់នៅផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ ដែលស្ថិតនៅក្រុមទី៧ ភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាម។
សពជនរងគ្រោះត្រូវបានបញ្ជាក់ថា មានឈ្មោះ ROWE’S AM ភេទប្រុស ឆ្នាំកំណេីត1985 មុខរបរ ជាភ្ញៀវទេសចរណ៍ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 527248245 បានចូលតាមច្រទ្វាប្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី08/06/2019 ហេីយបានមកស្នាក់នៅក្នុងផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ ភូមិឃំុកេីតហេតុខាងលេី ។
ក្រោយពីកាពិនិត្យលេីខ្លួនសាកសព សមត្ថកិច្ចពុំរកឃើញមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ហើយបានសន្និដ្ថានថា ជនរងគ្រោះស្លាប់ដោយសាប្រេីថ្នាំងងុយដេកហួសកំរិត បណ្ដាលឲ្យស្លាប់។
សពជនរងគ្រោះត្រូវបានយកទកៅរក្សាទុកនៅមន្ទីពេទ្យខ្មែរសូវៀតភ្នំពេញដេីម្បីរងចាំក្រុមគ្រួសារមកទទួលយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។