អ្នក​ចាញ់បោក​គេ​តាម​ហ្វេ​សប៊ុ​ក​ ​ភាគច្រើន​ជា​មនុស្ស​លោភលន់​ ​ទើប​ជន​ទុច្ចរិត​បោក​បាន​ញឹកញាប់​តាម​គ្រប់រូប​ភាព​

កាលពី​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ ​រួម​ជាមួយ​ស្រី​ស្នេហ៍​ ​ជា​ជនជាតិ​ខ្មែរ​ ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ ​ពាក់ព័ន្ធ​ករណី​ ​ឆបោក​ ​តាមរយៈ​ការ​ទំនាក់ទំនង​ ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​។​

​ជនសង្ស័យ​ឈ្មោះ​ ​NWOSU​ ​MARTINS​ ​អាយុ៣១ឆ្នាំ​ ​ជនជាតិ​អាហ្រ្វិក​ខាងត្បូង​ ​និង​ ​ស្រី​ស្នេហ៍​ឈ្មោះ​ ​កាន​ ​ឡា​នីន​ ​ហៅ​ស្រី​អូន​ ​អាយុ៣៥ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​បាន​បង្កើត​អា​ខោន​ ​ហ្វេ​សប៊ុ​ក​ក្លែងបន្លំ​ ​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឲ្យ​ទុកចិត្ត​និង​សន្យា​ ​ផ្ញើ​លុយ​មក​ជនរងគ្រោះ​ ​បន្ទាប់មក​ប្រើ​ល្បិច​ឲ្យ​ជនរងគ្រោះ​ចេញថ្លៃ​សេវា​និង​ពន្ធ​ផ្សេង​ៗ​ ​ដោយ​ផ្ញើ​តាម​វីង​ជាបន្តបន្ទាប់​ចំនួន០៣លើក​ ​(​លើក​ទី១ចំនួន​ ​៥៥០​$​,​ ​លើក​ទី២ចំនួន​ ​៥,៣០០​$​ ​និង​លើក​ទី៣ចំនួន​ ​៤,៧០០​$​ ​)​។​ ​ដោយមាន​ការសង្ស័យ​ ​ជនរងគ្រោះ​ ​ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ទទួល​ពាក្យ​បណ្តឹង​ ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ ​បទល្មើស​ព្រហ្មទណ្ឌ​ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ ​រហូត​ឈាន​ទៅ​កំណត់​មុខសញ្ញា​ ​និង​ធ្វើការ​ឃាត់ខ្លួន​ ​ជនសង្ស័យ​បាន​ជាក់ស្តែង​ ​នៅ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ព្រមទាំង​បាន​ស្រាវជ្រាវ​ឃើញថា​ ​ជនសង្ស័យ​ខាងលើ​ ​គឺ​ធ្លាប់​បាន​ប្រើ​ល្បិច​បោកប្រាស់​ជនរងគ្រោះ​អស់​ជាច្រើន​រយ​នាក់​ផង​ដែរ​។​

​ជាមួយ​ករណី​ខាងលើ​នេះ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​រ័ត្ន​ ​ស្រ៊ា​ង​ ​មេបញ្ជាការ​រង​ ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​មេបញ្ជាការ​ ​កងរាជអាវុធហត្ថ​ ​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​គេ​អាច​បោក​យើង​បាន​នៅពេល​ណា​ដែល​ ​យើង​មានចិត្ត​ ​លោភលន់​ក្នុង​ខ្លួន​ ​ដូច្នេះ​លោក​សូម​យក​មេរៀន​នេះ​ ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​សូម​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ ​ឲ្យបាន​ខ្ពស់​។​ ​កុំ​មានចិត្ត​លោភលន់​ ​កុំ​ត្រេកត្រអាល​ជាមួយ​រង្វាន់​ឬ​អំណោយ​ដែល​គ្មាន​ប្រភព​ ​គ្មាន​ប្រ​វត្ត​ច្បាស់លាស់​ ​និង​ត្រូវ​ចងចាំ​ថា​គ្មានអ្វី​ ​បាន​មក​ដោយ​ងាយស្រួល​ ​ដោយ​យើង​មិនបាន​ប្រឹងប្រែង​ចំណាយ​កម្លាំង​ញើស​ឈាម​រក​វា​នោះ​ទេ​ ​និង​សូម​ពិចារណា​ឲ្យបាន​ហ្មត់ចត់​ ​មុន​ជឿ​ទៅលើ​អ្វីមួយ​ ​ជៀសវាង​ចាញ់បោក​ ​ចាញ់​ការ​លួងលោម​របស់​ជន​ជន​បោកប្រាស់​ទាំងឡាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close