លោក​ ​ផែង​ ​វណ្ណៈ​ ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរី​វិញ​នៅ​ថ្ងៃស្អែក​នេះ​

​នៅ​ព្រឹក​ថ្ងៃទី១៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​ជាស្ថាពរ​ហើយ​ ​ចំពោះ​សំណុំរឿង​លោក​ ​ផែង​ ​វណ្ណៈ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ញុះញង់​ ​ដោយ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល១ឆ្នាំ​ ​ប៉ុន្តែ​ទោស​ត្រូវ​ព្យួរ​ ​ដោយ​អនុវត្ត​ទោស​ត្រឹមតែ២ខែ១៥ថ្ងៃ​ប៉ុណ្ណោះ​។​ ​ដូច្នេះ​លោក​ ​ផែង​ ​វណ្ណៈ​ ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី១៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩ស្អែកនេះ​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ទៅតាម​ពាក្យ​បណ្តឹ​ងរ​បស់​មេធាវី​ការពារ​សិទ្ធិ​និង​ជា​តំណាង​ឲ្យ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ក្រោយពី​លោក​ ​ផែង​ ​វណ្ណៈ​ ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ ​ប៉ះពាល់​ទៅដល់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ក្រៅ​ពី​បណ្តឹ​ងរ​បស់​មេធា​រី​សម្តេច​ ​ហ៊ុន​ ​សែន​ ​ហើយ​ ​លោក​ ​ផែន​ ​វណ្ណៈ​ ​ក៏​ទទួលរង​នូវ​បណ្តឹង​មួយទៀត​ ​ពី​សារព័ត៌មាន​ ​Fresh​ ​News​ ​ពី​បទ​បរិហារ​កេរ្តិ៍​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close