លិចទូកទេសចរណ៍មួយគ្រឿង នៅក្រុងព្រះសីហនុ
ទូកទេសចរណ៍មួយគ្រឿងបានលិច កាលនៅកំពង់ផែ ជិតម្លប់ជ្រៃប៉ោកី ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ កាលពីយប់មិញនេះ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃនេះថា ទូកទេសចរណ៍ ១គ្រឿង ដែលលិចខាងលើនេះ បណ្តាលមកពីបញ្ហាបច្ចេកទេស។
លោកថា ហេតុការណ៍ខាងលើនេះ គឺក្រៅពីមានការខូចខាតទ្រព្យសម្បត្តិ និងផ្នែកខ្លះ របស់ទូកដឹកភ្ញៀវទេសចរណ៍ គឺមិនមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។