សមត្ថកិច្ច​បញ្ជូន​មេការ​ធំ​ក្លឹប​លុច​សារី​ ​និង​ក្លឹប​កម្សាន្ត​រ៉ុ​ក​ ​ទៅ​តុលាការ​ ​ពាក់ព័ន្ធ​គ្រឿងញៀន​

អ្នកជួល​ទីតាំង​ឱ្យ​ក្លិ​បក​ម្សាន្តលុច​សារី​ម្នាក់​ ​(​ថៅកែ​ខ្មែរ​)​ ​និង​មេ​សន្តិសុខ​ក្លឹប​កម្សាន្ត​ ​រ៉ុ​ក​ ​ម្នាក់​ ​នៅ​រសៀល​ថ្ងៃទី១៧​ ​មិថុនា​ ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ ​ពាក់ព័ន្ធ​បទល្មើស​បើក​ ​និង​សមគំនិត​ផ្តល់​ទីតាំង​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ ​និង​ចែកចាយ​គ្រឿងញៀន​ ​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​នោះ​ ​ម្នាក់​ឈ្មោះ​ ​ហួន​ ​ទូច​ ​ភេទប្រុស​ ​អាយុ៤០ឆ្នាំ​ ​ជា​អង្គរក្ស​ ​និង​ជា​អ្នកជួល​ទី​តាំង​លុច្ស​សារី​ ​ឱ្យទៅ​ថៅកែ​ជនជាតិ​វៀតណាម​ម្នាក់​បើក​ប្រព្រឹត្ត​បទល្មើស​ ​ដែល​កំពុង​គេចខ្លួន​ ​និង​ម្នាក់​ឈ្មោះ​ ​ឡេង​ ​សុខ​គង់​ ​ភេទប្រុស​ ​អាយុ៤៨ឆ្នាំ​ ​មុខរបរ​ជាម​ន្ត្រី​នគរបាល​បម្រើការ​ងារ​នៅ​ការិយាល័យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ​និង​ជា​មេការ​សន្តិសុខ​ក្លិ​បក​ម្សាន​ ​រ៉ុ​ក​ ​កាលពី​ថ្ងៃទី២៣​ ​កុម្ភៈ​ ​ដែល​សមត្ត​កិច្ច​ឃាត់​ជាង៤០០នាក់​ ​ចំរាញ់​សល់១៧នាក់​ ​ក្នុង​ប្រតិ​បត្ត​ការ​បង្ក្រាប​ថ្នាំញៀន​ជាង២១គីឡូក្រាម​ ​នៅ​ក្លិប​កម្សាន្ត​រ៉ុ​ក​នោះ​ ​។​

​សេចក្តី​រាយការណ៍​បន្ត​ថា​ ​ជនសង្ស័យ​ឈ្មោះ​ ​ឡេង​ ​សុខ​គង់​ ​ត្រូវ​បា​នក​ម្លាំ​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ ​ដំបង​តាម​ចាប់ខ្លួន​ដល់​ស្រុក​កំរៀង​ ​ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ដល់ទី​នោះ​ ​។​ ​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ​ហួន​ ​ទូច​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភ្នំពេញ​ ​ហើយ​ជនសង្ស័យ​ទាំង២នាក់​ ​កំពុង​ស្ថិត​ដៃ​ចៅក្រម​ស៊ើបសួរ​សាកសួរ​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ពួកគេ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ​។​

​គួ​បញ្ជាក់​ថា​ ​ឈ្មោះ​ ​ហួន​ ​ទូច​ ​ត្រូវ​បាន​សមត្ត​កិច្ច​រក​ឃើញ​ជាប់​ពាក់​ពន្ធ​បទល្មើស​ ​បន្ទាប់ពី​មនុស្ស១៧នាក់​ ​ចម្រាញ់​ចេញពី៤០៨នាក់​ ​បញ្ជូន​ទៅ​តុលាការ​ ​ពាក់​ពន្ធ​សមគំនិត​ជួញដូរ​ ​និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត​ ​លុច្ស​សារី​ ​ដែល​សមត្ត​កិច្ច​បង្ក្រាប​កាលពី​កាលពី​រំលង​អាធ្រាត្រ​ថ្ងៃទី៨​ ​ខែមិថុនា​ ​និង​ដកហូត​បាន​ប្រមាណ​ជិត២ខាំ​ ​រួម​ទាំង​ឃាត់ខ្លួន​មនុស្ស​ ​ចិន​ ​យួន​ ​ខ្មែរ​ ​ចំនួន​ ​៤០៨​ ​នាក់​ ​បន្ទាប់មក​មនុស្ស១៧នាក់​ត្រូវ​បាន​ចោទប្រកាន់​និង​សម្រេច​ឃុំខ្លួន​ ​។​

​ក្រោយពី​ឃុំខ្លួន​មនុស្ស១៧នាក់​ ​តុលាការ​បាន​ចេញដីកា​ឲ្យ​តាម​ចាប់ខ្លួន​មេ​ក្លោង​ ​(​ជា​ថៅកែ​ក្លិប​)​ ​ជនជាតិ​វៀតណាម​ម្នាក់​ ​និង​អ្នក​ពាក់​ពន្ធ​ ​ដូចជា​ឈ្មោះ​ ​ហួន​ ​ទូច​ ​ដែល​ជា​អ្នកជួល​ទីតាំង​នេះ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close