ក្រសួងអប់រំ ហាមអាហារ ៦ប្រភេទ មិនឲ្យលក់ក្នុងសាលារៀន
ក្រសួងអប់រំ នាថ្ងៃទី១៧ មិថុនា នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានហាមប្រាម នូវអាហារ ៦ ប្រភេទ មិនឲ្យលក់នៅក្នុងសាលា ។
ប្រភេទអាហេរទាំងនោះ រួមមាន៖
១៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់។
២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។
៤៖ ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ។
៥៖ ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ។
៦៖ ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។