នៅក្នុងរដូវវស្សាឆ្នាំនេះ បរិមាណទឹកភ្លៀងនឹងធ្លាក់រាយប៉ាយបានល្អ ខណៈព្យុះអាចនឹងកើតមានឡើងច្រើនផងដែរ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃម្សិលមិញនេះ បានធ្វើការព្យាករថា សម្រាប់អាកាសធាតុនៅរដូវវស្សាឆ្នាំ២០១៩នេះ ទឹកភ្លៀងបានចាប់ផ្តើមពីសប្តាហ៍ទី៣ នៃខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ដោយធ្លាក់រាយប៉ាយល្អក្នុងក្របខណ្ឌទូទាំងប្រទេស ហើយពីដើមខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួន ជាពិសេស បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
ចំណែកព្យុះវិញ នៅឆ្នាំ២០១៩នេះ អាចនឹងមានព្យុះកើតឡើងពី ២៤ ទៅ២៦ព្យុះ ដោយព្យុះមួយចំនួនធំកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងធ្វើដំណើរឆ្លងចូលសមុទ្រចិនខាងត្បូង ដែលអាចមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងតំបន់អាងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។