បង្ក្រាប​ក្រុម​ចាប់ជំរិត​ទារប្រាក់​នៅ​ភ្នំពេញ​ ​ចាប់​ជន​ដៃដល់៤នាក់​នៅ​បន្ទាយមានជ័យ​

​យ៉ាងហោចណាស់​យុវជន៣នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​និង​អំពើ​ល្មើស​ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារប្រាក់​ ​ពី​ភ្នំពេញ​ទៅ​ ​ដោយក្រុម​ជន​ដៃដល់​បាន​ដឹក​ជនរងគ្រោះ​ទៅ​លាក់​ទុក​នៅ​ខេត្ត​បន្ទាយមានជ័យ​។​

នគរបាល​នាយក​ដ្ឋាន​ព្រហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​នគរបាល​ខេត្ត​បន្ទាយ​ជ័យ​ ​បាន​ដាក់​កម្លាំង​ពង្រាយ​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៥ពី​ក្រុង​សិរីសោភ័ណ​ ​រហូតដល់​ក្រុង​ប៉ោយប៉ែត​ ​ដើម្បី​ធ្វើ​ឆែកឆេរ​លើ​គ្រប់​រថយន្ត​ដែល​សង្ស័យ​ធ្វើឡើង​នៅ​ព្រលប់​ថ្ងៃទី១៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើ​ដំណើរ​ជាទូទៅ​ ​។​

​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​សិទ្ធិ​ ​ឡោះ​ ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យដឹង​ថា​ ​ដោយ​បាន​ទទួល​ព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថា​ ​មាន​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ភ្នំពេញ​ ​ហើយ​ជនល្មើស​អាច​នឹង​មកដល់​ខេត្ត​បន្ទាយមានជ័យ​ ​នៅ​វេលា​ម៉ោង១១​៖​៣០នាទី​អធ្រាត្រ​ថ្ងៃទី១៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ ​ពាក់ព័ន្ធ​ ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍​ទោ​ ​អាត់​ ​ខែម​ ​ស្នងការ​បាន​ធ្វើការ​ឆែកឆេរ​ស្រាវជ្រាវ​ ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បី​នាក់​ ​នឹង​រំដោះ​ជនរងគ្រោះ​ម្នាក់​ ​នៅ​ចំនុច​សណ្ឋាគារ​ប៉ោយប៉ែត​ស៊ី​ធី​។​

មនុស្ស​ចំនួន៣នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ ​ក្នុង​នោះ​ ​ទី១​-​ឈ្មោះ​ ​ព្រាប​ ​វណ្ណា​ ​ភេទ​ ​ប្រុស២៣ឆ្នាំ​ ​ជា​អ្នកបើកបរ​រថយន្ត​។​ ​ទី២​-​ឈ្មោះ​ ​ព្រាប​ ​វណ្ណៈ​ ​ភេទប្រុស​ ​អាយុ២៩ឆ្នាំ​ ​ជា​អ្នកចាប់​ជំរឹត​ ​និង​ទី៣​-​ឈ្មោះ​ ​វ៉ាន់​ ​ស្រេ​ត​ ​ភេទប្រុស​ ​អាយុ២៨ឆ្នាំ​ ​ជា​អ្នកសមគំនិត​។​

​ក្នុង​នោះ​សមត្ថកិច្ច​ ​រឹបអូស​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស៣០០មួយ​គ្រឿង​ ​ពណ៌​កាំ​ម៉ៃ​ ​ស្លាក​លេខ​ ​ភ្នំពេញ​ ​2AL​-​8004​ ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ​ចៅ​ ​វណ្ណៈ​ ​ភេទប្រុស​ ​អាយុ៣៧ឆ្នាំ​ ​រស់​នៅ​សង្កេត់​បេង​ទំ​ពន់​ខណ្ឌមានជ័យ​ ​។​

ពាក់ព័ន្ធ​នឹង​អំពើ​ចាប់ជំរិត​នេះ​ ​បើ​តាម​សមត្ថកិច្ច​ថា​ ​ករណីនេះ​គឺ​ផ្ដើម​ចេញពី​ករណី​ទំនាស់​ ​និង​គំនុំ​ ​ទើប​ឈ្មោះ​ ​ព្រាប​ ​វណ្ណៈ​ ​រៀបចំ​គំរោង​ដើម្បី​ចាប់​ជនរងគ្រោះ​ដាក់​រថយន្ត​យក​ទៅ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ជំរិត​ទារប្រាក់​។​

​ប្រភព​ព័តិ​មាន​ចុងក្រោយ​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង១រសៀល​ថ្ងៃនេះ​ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បក្ខពួក​ជន​ដៃដល់​បាន​ម្នាក់ទៀត​ឈ្មោះ​ ​កង​ ​គឹ​មហឿន​ ​អាយុ៤៧ឆ្នាំ​ ​សរុប​ទាំងអស់៤នាក់​។​

​បច្ចប្បន្ន​ជនសង្ស័យ​ ​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​ ​រង​ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​នគរបាល​ ​ដោយ​សសរ​បទល្មើស​ជំរិត​ទារប្រាក់​នេះ​កើតឡើង​នៅ​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close