ស្នងការ​ខេត្តបាត់ដំបង​ ​ច្រានចោល​មតិ​លើ​បណ្តាញ​សង្គម​ថា​ ​ការ​ឆេះ​ផ្ទះ​របស់​លោក​បណ្ឌិត​ ​មាស​ ​នី​ ​គឺ​គេ​លួច​ដុត​

​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ​បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​ ​ក្រោយពី​មានការ​លើកឡើង​ពី​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ថា​ ​ការ​ឆេះ​ផ្ទះ​ចំនួន៤ខ្នង​នៅ​ក្រុង​បាត់ដំបង​ ​កាលពី​រសៀល​ថ្ងៃម្សិលមិញ​ ​ដែល​ក្នុង​នោះ​មានផ្ទះ​របស់​លោក​បណ្ឌិត​ ​មាស​ ​នី​ ​អ្នកវិភាគ​នយោបាយ​ផង​ ​គឺជា​ការ​លួច​ដុត​។​

​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​លើកឡើង​ថា​ ​កាលពី​រសៀល​ថ្ងៃទី​ ​១៨​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​វេលា​ម៉ោង១៦និង១០នាទី​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ក្រុម​ ​ទី​ ​១៨​ ​ភូមិ​កម្មករ​ ​សង្កា​ត​ស្វាយប៉ោ​ ​ក្រុង​បាត់ដំបង​ ​ដែល​ ​ករណីនេះ​បណ្តាល​ឲ្យ​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន៤គ្រួសារ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ ​ប៉ុន្តែ​មិន​បា​នប​ណ្តាលឲុ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ដោយ​ឧប្បត្តិហេតុ​នេះ​ទេ​។​

​នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ក៏​មាន​លំនៅ​ដ្ឋាន​មួយ​ជា​របស់​លោក​បណ្ឌិត​ ​មាស​ ​នី​ ​ជា​អ្នកវិភាគ​នយោបាយ​ ​និង​សង្គម​ត្រូវ​បាន​រង​កា​ខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​ផង​ ​ដែរ​។​

​ក្នុងករណី​អគ្គិភ័យ​មួយ​នេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវ​ ​ជ្រាវរក​មូលហេតុ​ពិត​ ​ប្រាដក​ដែល​បណ្តាល​ឲ្យ​កើត​អគ្គិភ័យ​នេះ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ ​។​

​ជាមួយគ្នា​នេះ​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​លើកឡើង​ថា​ ​មានការ​កត់សម្គាល់​ថា​ ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាន​លើកឡើង​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ពិតប្រាកដ​ ​ប្រើប្រាស់​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន​វាយតម្លៃ​សន្និដ្ឋាន​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​ថា​ ​កើតឡើង​ដោយមាន​ ​គេ​លួច​ដុត​ទៅវិញ​ជា​ហេ​តុ​បង្ក​រ​ឲ្យ​មានការ​យល់​ច្រឡំ​ក្នុង​មជ្ឈដ្ឋាន​ទូទៅ​។​

​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ​បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ ​ដែល​បាន​លើកឡើង​ក្នុង​បណ្តាញ​សង្គម​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពិត​ប្រាដក​ដូច​ខាងលើ​ ​និង​សូម​សាធារណៈ​ជន​ ​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​និង​សូមកុំ​មានការ​ភ័ន្តច្រឡំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close