អគ្គស្នងការរងនគរបាលជាតិ នាំយកម៉ូតូ១៣គ្រឿងប្រគល់ឲ្យកម្លាំងវរៈការពារព្រំដែនគោក៧០២-៩០៥
កាលពីរសៀលថ្ងៃទី១៩ មិថុនា ម្សិលមិញ លោកនាយកឧត្តមសនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានចុះសួរសុខទុកកងកម្លាំងវរៈការពារព្រំដែនគោក ៧០២-៩០៥ ព្រមទាំងបាននាំយកម៉ូតូចំនួន១៣គ្រឿងទៅប្រគល់ជូន ដើម្បីទុកបំពេញការងារ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ទោះបីប្រទេសកម្ពុជាយើងមានសុខសន្តិភាព ពិតប្រាកដនោះហើយ។ប៉ុន្តែយើងជាកងកម្លាំងមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែសនោះទេ ត្រូវត្រៀមជានិច្ចនូវការការពារមូលដ្ឋានរឹងមាំ អនុវត្តគោរពវិន័យតាមបទបញ្ជារបស់ថ្នាកលើនិងចៀសវាងធ្វើសកម្មភាពអ្វីខុសច្បាប់បង្កឱ្យប៉ះពាល់ដែនអធិបតេយ្យភាព។
នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានជម្រុញកងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលរដ្ឋបាល ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចូលរួមការពារទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។