ក្រសួង​អប់រំ​ប្រកាស​ឈប់​ទទួលស្គាល់​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​

​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​កាលពី​ថ្ងៃទី១៣​ ​មិថុនា​ ​សប្តាហ៍​មុន​នេះ​ ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ​ដោយ​ឈប់​ទទួលស្គាល់​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​។​ ​ការប្រកាស​បញ្ឈប់​ទទួលស្គាល់​នេះ​ ​គឺ​ធ្វើឡើង​នៅ​តាម​សំណើ​ររបស់​វិទ្យាស្ថាន​នេះ​ផ្ទាល់​ ​ដែល​បាន​ស្នើ​ទៅកាន់​ក្រសួង​កាលពី​ថ្ងៃទី២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​

​យោង​តាម​ប្រការ២​ ​នៃ​សេចក្តី​សម្រេច​នោះ​ ​បាន​បង្គាប់​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​នាយក​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង​ ​ត្រូវ​បញ្ឈប់​ធ្វើការ​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រ​រង​ ​និង​គ្រប់រូប​ភាព​ ​ហើយ​ត្រូវ​ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​នៅ​សេសសល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​របស់​វិទ្យាស្ថាន​នា​ពេល​កន្លងមក​ឲ្យបាន​ចប់​ត្រឹមត្រូវ​។​

​លោក​ ​ហង្ស​ ​ពិសិដ្ឋ​ ​ជំនួយការ​ផ្ទាល់​របស់​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ដែល​ជានា​យក​វិទ្យាស្ថាន​មួយ​នេះ​បាន​ថ្លែង​ថា​ ​វិទ្យាស្ថាន​ពិតជា​បាន​ដាក់ពាក្យ​ស្នើ​ទៅកាន់​ក្រសួង​អប់រំ​ ​ដោយ​ស្នើសុំ​បិទ​ការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​រង​ ​ហើយ​ថា​ ​វិទ្យាស្ថាន​មួយ​នេះ​ ​នៅតែ​ដំណើរការ​និង​បណ្តុះបណ្តាល​ភាសាអង់គ្លេស​ដដែល​ ​តែ​ក្រោម​ឈ្មោះ​ជា​មជ្ឈមណ្ឌល​ដូច​កាលពីមុន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close