ជំងឺគ្រុនឈាម​កំពុង​ផ្ទុះឡើង​ខ្លាំង​ ​ក្រសួង​អប់រំ​ចេញ​វិធានការ​បង្ការ៣ចំណុច​ដល់​គ្រប់​គ្រឹះស្ថាន​ ​ដើម្បី​ការពារ​

​ខណៈ​ដែល​ជំងឺគ្រុនឈាម​កំពុង​ផ្ទុះឡើង​ខ្លាំង​នៅ​កម្ពុជា​នោះ​ ​នៅ​ថ្ងៃទី២១​ ​ខែមិថុនា​នេះ​ ​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គ្រប់​គ្រឹះស្ថានសិក្សា​ ​ពី​វិធានការ​បង្ការ​ ​និង​ការពារ​ជំងឺគ្រុនឈាម​នេះ​។​

​វិធានការ​ដែល​ក្រសួង​អប់រំ​បាន​ដាក់​ទៅដល់​គ្រប់​គ្រឹះស្ថានសិក្សា​គ្រប់​រាជធានី​ខេត្ត​នោះ​ ​រួមមាន​ត្រូវ​បំបាត់​ជម្រក​មូស​ ​ដោយ​ត្រូវ​លុបថ្លុក​ដែល​ដក់​ទឹក​ ​និង​កាប់​ឆ្កាព្រៃ​នៅ​ជុំវិញ​គ្រឹះស្ថានសិក្សា​ជាដើម​,​ ​ត្រូវការ​ពារ​ខ្លួន​កុំ​ឲ្យ​មូស​ខាំ​ ​ដោយ​ស្លៀក​សំលៀកបំពាក់​អាវដៃវែង​ ​ខោជើងវែង​ ​កុំ​លេង​កន្លែង​ងងឹត​ ​និង​នៅ​ក្បែរ​ព្រៃ​ ​និង​បើក​ទ្វា​របង្​គួច​ឲ្យ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ ​ហើយ​ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ​ ​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​មណ្ឌលសុខភាព​ ​ឬមន្ទីរ​ពេទ្យ​រដ្ឋ​ ​ដែល​នៅ​ជិត​បំផុត​ ​និង​ជាបន្ទាន់​ ​ដោយ​មិន​ឲ្យ​យឺត​ជាង៧២ម៉ោង​បន្ទាប់ពី​ក្តៅ​ខ្លួន​។​

​ជាមួយគ្នា​នេះ​ ​ក្រសួង​អប់រំ​ ​ក៏បាន​រំលឹក​ដែរ​ថា​ ​ជំងឺគ្រុនឈាម​អាច​សម្លាប់​អ្នកជំងឺ​បាន​គ្រប់ពេល​ ​ដូច្នេះ​ត្រូវ​ទៅ​ទទួលការ​ព្យាបាល​នៅ​សេវា​រដ្ឋ​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​ត្រូវ​ជៀសវាង​ការ​ទៅ​ព្យាបាល​នៅ​សេវា​ឯកជន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close