ឯកឧត្ដម​ ​អ៊ឹម​ ​ឈុន​លឹម​ ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ថ្មី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ៣ឆ្នាំ​

​បន្ទាប់ពី​ពិធី​ផ្ទេរតំណែង​បាន​បញ្ចប់​សព្វគ្រប់​រួចមក​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ក៏បាន​រៀបចំ​ពិធី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណត្តិ៣​ ​ឆ្នាំ​ ​លើក​ទី៨​(​២០១៩​-​២០២២​)​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​របស់​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​អាយុ​ច្រើនជាង​គេ​។​

​ឯកឧត្ដម​ ​អ៊ឹម​ ​ឈុន​លឹម​ ​ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ៣ឆ្នាំ​ ​លើក​ទី៨​(​២០១៩​-​២០២២​)​ ​ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​ក្រុមប្រឹក្សា​ ​ធម្មនុញ្ញ​ ​បោះឆ្នោត​ជា​សម្ងាត់​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ ​កម្ពុជា​ ​សម្រាប់​អាណត្តិ៣​ ​ឆ្នាំ​ ​លើក​ទី៨​ ​(​២០១៩​-​២០២២​)​ ​ដោយ​សំឡេង​ ​០៩​ ​សំឡេង​ ​លើ​ ​០៩​ ​សំឡេង​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ៣​ ​ឆ្នាំ​ ​លើក​ទី៨​ ​កាលពី​ព្រឹក​ថ្ងៃទី២១ខែមិថុនា​ ​ឆ្នាំ២០១៩នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ឯកឧត្ដម​ ​អ៊ឹម​ ​ឈុន​លឹម​ ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​សម្រាប់​អាណត្តិ៣ឆ្នាំ​ ​លើក​ទី៨​ ​(​២០១៩​-​២០២២​)​ ​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​ ​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ ​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។​ ​ឯកឧត្ដម​បាន​បន្ដ​ថា​ ​នឹង​ខិតខំ​បំពេញ​តួនាទី​ ​ដែល​ជា​សមត្ថកិច្ច​ ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​គឺ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ​ការ​កសាង​ការពារ​ព្រះ​ ​រាជាណាចក្រ​កម្ពុជា​ឱ្យ​ក្លាយទៅជា​នីតិរដ្ឋ​ ​និង​អភិវឌ្ឍន៍​។​

​ជាមួយគ្នា​នេះ​ដែរ​ ​មុននឹង​ឈាន​ដល់​ការបោះឆ្នោត​ ​ក៏​មានការ​រៀបចំ​ពិធី​ផ្ទេរតំណែង​សមាជិក​ ​សមាជិកា​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន០៣​ ​រូប​ ​ដែល​បាន​ចប់​អាណត្តិ​ ​(​២០១០​-​២០១៩​)​ ​គឺ​ ​សម្ដេច​នរោត្តម​ ​សិរី​វុឌ្ឍ​ ​ឯកឧត្ដម​ ​មឹន​ ​ស៊ាន​ ​និង​ឯកឧត្ដម​ ​ហ៊ី​ ​សោភា​ ​(​ដែល​ចប់​អាណត្តិ​ ​២​ ​ឆ្នាំ​ជំនួស​លោកជំទាវ​ ​ចែម​ ​វេយ្យរិទ្ធ​)​ ​និង​ចូលកាន់​តំណែង​ជាស​មា​ជិ​ក​ ​សមាជិកា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាណត្តិ​ថ្មី២០១៩​-​២០២៨​ ​ចំនួន៣រូប​ ​គឺទី១​ ​ឯកឧត្ដម​ ​ហ៊ី​ ​សោភា​ ​ដែល​ត្រូវ​បាន​ឧត្តម​ក្រុម​ ​ប្រឹក្សា​នៃ​អង្គចៅក្រម​បោះឆ្នោត​ជ្រើសតាំង​ជាថ្មី​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​សម្រាប់​ ​អាណត្តិ៩ឆ្នាំ​(​២០១៩​-​២០២៨​)​ ​ទី២​ ​លោកជំទាវ​ ​លី​ ​វួច​ឡេង​ ​ដែល​ត្រូវ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ ​ជ្រើសតាំង​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ៩ឆ្នាំ​(​២០១៩​-​២០២៨​)​ ​និង​ទី៣​ ​ឯកឧត្ដម​ ​កែវ​ ​ពុធ​រស្មី​ ​ដែល​បាន​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​ ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ​ ​៩​ ​ឆ្នាំ​ ​(​២០១៩​-​២០២៨​)​។​

​គួរ​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ចំនួន៩រូប​ ​រួមមាន​ ​១​.​ ​ឯកឧត្ដម​ ​អ៊ឹម​ ​ឈុន​លឹម​ ​ជា​ប្រធាន​ ​២​.​ឯកឧត្ដម​ ​អ៊ឹម​ ​សួស្តី​ ​ជាស​មា​ជិ​ក​ ​៣​.​ ​ឯកឧត្ដម​ ​កែវ​ ​ពុធ​រស្មី​ ​៤​.​ឯកឧត្ដម​ ​អ៊ុ​ក​ ​ឈន​ ​៥​.​ ​ឯកឧត្ដម​ ​ហ៊ី​ ​សោភា​ ​៦​.​ ​លោកជំទាវ​ ​លី​ ​វួច​ឡេង​ ​៧​.​ ​សម្តេច​នរោត្ដម​ ​ចក្រ​ពង្ស់​ ​៨​.​ ​សម្តេច​នរោត្តម​ ​បុប្ផា​ទេវី​ ​និង៩​.​ឯកឧត្ដម​ ​សំ​ ​ព្រហ្ម​នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close