ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា និងចែកផ្ទះជូនសមាជិកអតីតយុទ្ធជន នៅស្រុកអន្លង់វែង
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទព័ជើងគោកនិងជាអគ្គលេខាធិការរងសមាគមន៍អតីតយុទ្ធជនកម្ពុជាបានអញ្ចើញជាអធិបតីពិធីសម្ពោធដាក់អោយប្រើប្រាស់នូវទំនប់បង្ហៀរទឹក សាលាបុណ្យ ផ្លូវក្រាលគ្រូសក្រហមនិងចែកផ្ទះជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជា នៅភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។
អញ្ចើញចូលរួមក្នុងពិធីនោះ ក៏មានដែរឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ អគ្គស្នងការរងនគបាលជាតិ និងមេបញ្ជាការ មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពល ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹក មន្ត្រីរាជការ អង្គភាពពាក់ពន្ធ័ ប្រជាពលរដ្ឋ គ្រួសារអតីតយុទ្ធជន សិស្សានុសិស្ស ប្រមាណ៥៦៨នាក់។
សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះរួមមាន ផ្ទះចំនួន២៨ខ្នង.ផ្លូវគ្រួសក្រហមពុះឡូត៍ចំនួន៤០០០ម៉ែត្រ ធ្វើដោយក្រសួងអភិវឌ្ឍន៍ជនបទ.ផ្លូវក្រាលគ្រួសក្រហមពុះឡូត៍និងផ្លូវក្នុងភូមិចំនួន៣០០០ម៉ែត្រ សាងសង់ដោយឯកឧត្តមហ៊ុន ម៉ាណែត ទំនប់បង្ហៀ អាងទឹក(១០៥ម គុណ៤៥ម ជំរៅ៥ម) សាលាបុណ្យ ដងទង់និងដាំដើមឈើ។ល។
សំ ប្រិយង៉ាម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។