គិត​ត្រឹម​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៤​ ​ខែមិថុនា​ ​ក្រុម​ជួយ​សង្រ្គោះ​រក​ឃើញ​សាកសព២បន្ថែម​ទៀត​ ​ធ្វើឲ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់២១នាក់​

​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ​ដែល​អគារ​សំណង់​រលំ​សង្កត់​លើ​ ​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ម៉ោង​ ​១២ម៉​ ​៥០នាទី​រំលង​អាធ្រាត្រ​ថ្ងៃទី២៤​ ​ខែមិថុនា​ឆ្នាំ​ ​២០១៩នេះ​ ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​ ​២១នាក់​ ​និង​អ្នករបួស២៤នាក់​ ​ក្រោយ​ក្រុមសង្គ្រោះ​បាន​រក​ឃើញ​សាកសព២នាក់​ទៀត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​

​តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ ​គឺ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ​និង​រង​របួស​ចំនួន៤៥រូប​ ​ក្នុង​នោះ​ស្លាប់​ចំនួន​ ​២១នាក់​ ​ស្រី​ ​៤​ ​នាក់​ហើយ​អ្នក​រង​របួស​មាន​ចំនួន២៤រូប​ស្រី​ ​២​ ​នាក់​។​

​បច្ចុប្បន្ន​ក្រុមសង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ដែល​សង្ស័យ​ថា​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close