ចាប់​ខ្លួន​ឧកញ៉ា​ ​សុខ​ ​ប៊ុ​ន​ ​និង​សហការី៥នាក់​ករណី​ក្លែង​លិខិត​យក​ដី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​

​ឧកញ៉ា​ ​សុខ​ ​ប៊ុ​ន​ ​ដែល​ល្បីល្បាញ​រឿង​វាយ​ស្រី​ ​ហើយ​ត្រូវ​ចាប់​ញាត់​គុក​អស់​មួយរយៈពេល​ខ្លី​នោះ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​បញ្ជូន​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​ ​២៤មិថុនា​ ​ឆ្នាំ២០១៩នេះ​ ​។​

​ប្រភព​ព័តិ​មាន​ពីសា​លា​ដំបូង​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ ​នៅ​ព្រឹកព្រលឹម​ថ្ងៃទី​ ​២៤មិថុនា​ ​ឆ្នាំ២០១៩​ ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​ឧកញ៉ា​ ​សុខ​ ​ប៊ុ​ន​ ​និង​មនុស្ស​ជំ​និ​តៗ៥នាក់​ទៀត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ ​ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត​បន្លំយក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​មួយ​នៅ​ឯ​ក្រុង​ព្រះសីហនុ​។​

​ជនសង្ស័យ​ទាំង៦នាក់​ ​រួម​ទាំង​ឧកញ៉ា​សុខ​ ​ប៊ុ​ន​ ​ត្រូវ​បាន​បញ្ជូន​ឡើង​ទៅកាន់​អយ្យការ​អម​តុលាការ​ដោយមាន​ការ​ការពារ​ពី​មន្ត្រី​ ​ACU​ ​ប្រមាណ២០នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close