លោក យន្ត មីន សុំលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ ខណៈលោក ញឹម វណ្ណដា ត្រូវដកតំណែង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅមុននេះ បានសរសេរសារនៅលើបណ្តាញសង្គមរបស់សម្តេចថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។
សម្តេចបញ្ជាក់ថា លោក យន្ត មីន បានស្នើសម្តេចលាលែងចេញពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្តេចក៏បានយល់ព្រមឲ្យ លោក យន្ត មីន លាលែងហើយដែរ និងបានពិភាក្សាជាមួយ សម្តេច ស ខេង យក លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់សម្តេចតេជោ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់សម្តេចតេជោ លោក ញឹម វណ្ណដា ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវសម្តេចសម្រេចធ្វើការតំណែងផងដែរ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។