Breaking News: រកឃើញអ្នករស់រានមានជីវិត២នាក់ ពីគំនរអគារបាក់បែកនៅខេត្តព្រះសីហនុ
នៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា នេះ មនុស្សចំនួន២នាក់ ត្រូវក្រុមជួយសង្រ្គោះ យកចេញពីគំនរបាក់បែក ក្រោយពីគាត់ជាប់នៅក្នុងរយៈពេល៣ថ្ងៃមកហើយ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ព្រោះស្ថានភាពជនរងគ្រោះហាក់ដូចជាទន់ខ្សោយខ្លាំង។
យោងតាមតុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួន ៥៤ នាក់ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។