ធ្លាក់​កម្មករ​ទូក​ម្នាក់​ចូល​សមុទ្រ​ ​មកទល់​ពេលនេះ​រក​ពុំ​ទាន់​ឃើញ​

​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា​បាន​ឲ្យដឹង​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៥​ ​ខែមិថុនា​ ​មានកម្ម​ករ​ទូក​ម្នាក់​ ​បាន​ធ្លាក់ទៅក្នុង​ទឹកសមុទ្រ​ ​នៅ​ចំណុច​កោះ​ក្រសា​ ​ឃុំ​ភ្ញីមាស​ ​ស្រុក​គិរី​សាគរ​ ​ហើយ​មកទល់​ពេលនេះ​ ​នៅ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ​។​

​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ង៉ែត​ ​ភេទប្រុស​ ​អាយុ៣១ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close