ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង់ប្រេងកាត និងការគ្រប់គ្រងប្រេងកាត ដែលមានចំនួន៩ជំពូក និង៧២មាត្រា ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទដោយសំឡេង ៥៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីសម័យប្រជុំលើកទី៣ នីតិកាលទី៤ ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថា សេចក្តីព្រាងច្បាប់នេះ នឹងជំរុញដល់ដំណើរការគ្រប់គ្រង ធ្វើអាជីវកម្មប្រេងកាតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលដ៏ខ្លី ខាងមុខនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់នេះក៏ធ្វើឱ្យមានការគ្រប់គ្រងវិស័យប្រេង កាតត្រូវផ្អែកលើគោលការណ៍តម្លាភាព គណនេយ្យភាព សមធម៌ក្នុងវឌ្ឍនភាពសង្គម និង សុខុមាលភាពសាធារណៈ សន្តិសុខ និងសុវត្តិភាព និងការទទួលខុសត្រូវលើបរិស្ថាន។
ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់់ប្រេងកាតនេះក៏ជាឧបករណ៍គតិយុត្តិ ក្នុងការគ្រប់គ្រងធនធាន និងការអភិវឌ្ឍប្រេងកាតឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេត្យភាពទាក់ទាញ ដល់អ្នកវិនិយោគ និងចូលរួមការរីកចម្រើនអភិវឌ្ឍន៍ប្រទេស ទាំងបរិស្ថាន និងផល ប្រយោជន៍ប្រទេសជាតិដ៏យូរអង្វែងស្របពេលដែលការុករកធនធានប្រេងកាតទាំងដែនគោក ផែនសមុទ្រកំពុងដំណើរទៅមុន។
ជាមួយគ្នានេះដែរ នៅពេលនេះ ដំណើរការរុករកប្រេងកាត នៅប្លុកមួយ បានកំពុងដំណើរ ការរុករកធនធានប្រេងកាតលើកទី១ នៅក្នុងប្រវត្តិសាស្ត្រនៅកម្ពុជានាពេល ខាងមុខ នេះ គឺនៅឆ្នាំ២០២០ កម្ពុជានឹងមានផលិតផលប្រេងកាតប្រើប្រាស់ ក្នុងនោះក៏មានរោងចក្រ ប្រេងកាតរួចជាស្រេចហើយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។