ជនជាតិ​ចិន៦៣នាក់​ត្រូវ​បណ្តេញ​ចេញពី​ខេត្ត​ព្រះសីហនុ​

​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ​បាន​ ​សហការ​ជាមួយ​នគរបាល​ជំនាញ​ពី​ប្រទេស​ចិន​ ​នៅ​ព្រឹក​ថ្ងៃទី២៦​ ​ខែមិថុនា​ ​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ចំនួន៦៣នាក់​ចេញពី​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា​ ​ទៅកាន់​ប្រទេស​ចិន​តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​ប៊ុណ្ណា​ ​អនុប្រធាន​ស្នាក់​ការ​ត្រៀម​បណ្តេញ​ចេញ​ប្រចាំ​ខេត្ត​ព្រះសីហនុ​ ​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​អោយ​ដឹង​ថា​ ​ជនជាតិ​ចិន​ទាំង៦៣នាក់​នេះ​មាន​ប្រុស៥០នាក់​ ​ស្រី១៣នាក់​ ​មាន​ពិរុទ្ធ​ពាក់​ពន្ធ័​នឹង​បទល្មើស​ឆបោក​ពី​ជនរងគ្រោះ​តាម​ប្រពន្ធ័​ទូរគមនាគមន៍​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​ប៊ុណ្ណា​ ​បញ្ជាក់​ថា​ ​ក្រៅពី​ការ​បញ្ជូន​ចេញ​ជនជាតិ​ចិន៦៣នាក់​នៅ​ថ្ងៃនេះ​ ​កាលពី​ថ្ងៃទី១៥មិថុនា២០១៩​ ​នគរបាល​អន្តោ​ប្រវេ​សន៍​ក៍​បាន​បញ្ជូន​ជនជាតិ​ចិន​ដែល​មាន​ពិរុទ្ធភាព​ដូចគ្នា​ចំនួន៥នាក់​ ​ប្រុស៤នាក់​ស្ត្រី១នាក់​ ​ទៅ​ប្រទេស​ចិន​វិញ​ផង​ដែរ​ ​ដែល​សរុប​រយៈពេល២ថ្ងៃនេះ​ ​មាន​ជនជាតិ​ចិន​ចំនួន៦៨នាក់​ដែល​បាន​បណ្តេញ​ចេញ​តាមផ្លូវ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ​តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close