ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូណេស៊ី​នៅ​ខេ​ត្ដ​សៀមរាប​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូណេស៊ី​ ​ក្នុង​ឱកាស​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ ​ឆ្នាំ២០១៩​ ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦០​ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ ​ស៊ី​ ​ដែល​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៩​-​២១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​សួន​សាធារណៈ​ ​មាត់​ស្ទឹង​សៀមរាប​ ​ទល់មុខ​ព្រះរាជ​ដំណាក់​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​។​

​តាម​ការប្រកាស​របស់ក្រ​សួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​ ​ការរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ ​ឡើង​ក្នុង​គោល​ ​បំណង​បំផុសគំនិត​ច្នៃប្រឌិត​ ​និង​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​សិប្បករ​ ​ផលិតករ​ ​និង​សេវា​ករ​កម្ពុជា​ ​ខិតខំ​ផលិត​ទំនិញ​ ​និង​សេវា​កម្ម​ថ្មី​ៗ​ ​ប្លែក​ៗ​ ​សម្រាប់​បម្រើ​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ ​ជាពិសេស​ជួយ​លើកកម្ពស់​ការ​ធ្វើ​ធុរកិច្ច​លើ​វិស័យ​វត្ថុ​អនុស្សាវរីយ៍​ ​ផលិតផល​កែច្នៃ​ពី​ ​សូត្រ​ខ្មែរ​ ​សម្ភារ​ផ្ទះបាយ​ ​ផលិតផល​សិប្បកម្ម​ ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ ​សេវា​បោះពុម្ព​ ​និង​ផ្សព្វផ្សាយ​ ​ក្នុង​ការស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ ​និង​ពង្រីក​ទីផ្សារ​។​ ​ជាមួយគ្នា​នេះ​ ​ធុរជន​ ​នឹង​បាន​ ​ឈ្វេងយល់​បទពិសោធន៍​លើ​ការកែច្នៃ​ ​ការ​វេច​ខ្ចប់​ ​ការ​ដាក់​ស្លាក​សញ្ញា​លើ​ផលិត​របស់​ខ្លួន​អនុ​ ​លោម​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close