សត្វ​ផ្សោត​សមុទ្រ​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​ងាប់​នៅ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្ល​ង​ ​

កោះកុង​ ​៖​ ​សព​សត្វ​ផ្សោត​សមុទ្រ១ក្បាល​ដែល​មាន​ទម្ងន់​ប្រហែលជា២០គីឡូក្រាម​ ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​អ​ណ្តែ​កម​ក​ទើ​លើ​ឆ្នេរសមុទ្រ​ប៉ាក់​ខ្ល​ង​ ​នៃ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​ ​កាលពី​វេលា​ម៉ោងជាង៩ព្រឹក​ ​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​

​បើ​តាម​ការ​លើកឡើង​ពី​ប្រជាពលរដ្ឋ​ថា​ ​ផ្សោត​ដែល​ពួកគាត់​បាន​ប្រទះឃើញ​ងាប់​នោះ​ ​អាច​បណ្តាល​មក​ពី​ជាប់​មង​នេសាទ​ ​ឬ​ខាំ​គ្នា​ផង​ក៏​មិនដឹង​ព្រោះ​សភាព​លើ​ខ្លួន​សត្វ​ផ្សោត​នោះ​មានស្នាម​របួស​ជាច្រើន​កន្លែង​ ​។​

​ពួកគាត់​បាន​ឲ្យដឹង​ទៀត​ថា​ ​បន្ទាប់ពី​ឃើញ​សព​សត្វ​ផ្សោត​ខាងលើ​ពួកគាត់​មិនបាន​រាយការណ៍​ជូន​សមត្ថកិច្ច​នោះ​ទេ​ ​ដោយ​ពួកគាត់​បាន​ស្រុះស្រួល​គ្នា​យក​ទៅ​កប់​ចោល​ ​ដោយសារ​មិន​ចង់​ឲ្យ​មាន​ក្លិនស្អុយ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កំសាន្ត​នៅ​តំបន់​រម​នីយ៍​ដ្ឋាន​ឆ្នេរ​ប៉ាក់​ខ្ល​ងនេះ​ ​។​

​លោក​ ​ម៉ន​ ​ផល្លា​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​ ​កន្លងមក​ពុំ​មាន​សត្វ​ផ្សោត​សមុទ្រ​ងាប់​នោះ​ទេ​ ​ហើយ​នេះ​ជា​លើក​ទី១ហើយ​សម្រាប់​ខេត្តកោះកុង​ ​ហើយ​កន្លងមក​ខាង​មន្ទីរ​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ធ្លាប់​បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ក្រុម​ប្រជា​នេសាទ​ទាំងអស់​ថាបើ​បាន​ប្រទះឃើញ​ជាប់​មង​ ​ឬ​អួន​ ​ត្រូវ​ដោះលែង​វា​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ​ព្រោះ​វា​ជា​ប្រភេទ​សត្វ​សមុទ្រ​ដ៏​កម្រ​ ​។​

​លោក​បាន​បន្ត​ទៀ​ថា​ ​ចំពោះ​វិធានការ​អភិរក្ស​សត្វ​ផ្សោត​សមុទ្រ​ខាង​មន្ទីរ​និង​បង្កើន​ការអប់រំ​បន្ថែម​ដល់​សារ​ធារ​ណះ​ជន​ ​ពិសេស​ប្រជា​នេសាទ​ត្រូវតែ​មានការ​នេសាទ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ដែន​ជម្រក​សត្វ​ផ្សោត​។​

​សូម​បញ្ជាក់​ថា​ ​កន្លងមក​ហ្វូង​សត្វ​ផ្សោត​សមុទ្រ​តែងតែ​មក​តំបន់ឆ្នេរ​ប៉ាក់​ខ្ល​ងនេះ​ ​ដោយ​គេ​បាន​ប្រទះឃើញ​ម្តងម្កាល​នៅពេល​ដែល​ទឹកសមុទ្រ​មាន​សភាព​ស្ងប់​ ​ឬ​ពេល​ដែល​ពុំសូវ​មាន​ទូក​នេសាទ​ចេញ​នេសាទ​ ​ហើយ​ពួកវា​តែងតែ​ធ្វើដំណើរ​ទៅមក​ពី​តំបន់ឆ្នេរ​ប៉ាក់​ខ្ល​ង​ ​ទៅកាន់​តំបន់​ព្រៃកោងកាង​ពាម​ក្រសោម​ ​និង​ ​កោះកាពិ​ ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close