លោក យន្ត មីន ត្រូវបានតម្លើងស័ក្តិជានាយឧត្តមសេនីយ៍ និងមានតួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិ
លោក យន្ត មីន ដែលនឹងត្រូវផ្ទេរចេញពីអភិបាលខេត្តព្រះសីហនុ ក្រោយកើតមានករណីបាក់រលំអគារនៅក្រុងព្រះសីហនុនោះ ឥឡូវនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តម្លើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ការតម្លើងស័ក្តិ និងតែងតាំងលោក យន្ត មីន នេះ គឺធ្វើឡើងទៅតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។