ឪពុក​ចិត្តឃោរឃៅ​ ​បោក​កូន​អាយុ១ឆ្នាំទៅ​នឹង​សរសរ​ផ្ទះ​ ​ក្រោយ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​

​ដោយសារតែ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​រឿង​ទិញ​បន្លែ​យក​មក​ធ្វើម្ហូប​ ​ឪពុក​ដែល​មានចិត្ត​ឃោរឃៅ​បាន​ទាញ​កូនប្រុស​ខ្លួនឯង​ដែល​មាន​អាយុ​ត្រឹម១ឆ្នាំទៅ​បោក​នឹង​សរសេរ​ផ្ទះបាយ​បណ្តាល​ឲ្យ​ស្លាប់​។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង​ប្រមាណ៧​ ​និង២០នាទី​យប់​ ​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឈ្មោះ​ ​ផ្លា​យ​ ​វិ​ភាត់​ ​ភេទប្រុស​ ​អាយុ៣១ឆ្នាំ​ ​នៅ​ភូមិ​តា​ប្រាក់​ ​ឃុំ​មានជ័យ​ ​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​ ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រឿង​ទិញ​បន្លែ​មិនល្អ​យក​មក​ធ្វើម្ហូប​។​ ​ក្រោយ​ឈ្លោះ​គ្នា​ប្រមាណ១០នាទី​មក​ ​ខណៈ​ប្រពន្ធ​ដើរទៅ​យក​ទឹក​ ​ប្តី​រូប​នោះ​ក៏​ចាប់​លើក​កូន​រួច​យក​ទៅ​បោក​និង​សសរផ្ទះ​បាយ​បណ្តាល​អោយ​កូន​សន្លប់​មិនដឹង​ថែមទាំង​យក​កាំបិត​រក​កាប់​កូន​ទៀត​ ​ប៉ុន្តែ​បាន​បងប្អូន​ស្រែក​ឃាត់​ទើប​ឈប់​។​

​ក្រោយពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​កុមារ​ដែល​មាន​អាយុ១ឆ្នាំ​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ​ចំណែក​ឪពុក​ចិត្តឃោរឃៅ​នោះ​ ​ក៏បាន​រត់គេច​ខ្លួ​បាត់​។​

​យ៉ាងណាក៏ដោយ​ ​ចំពោះ​ករណីនេះ​ ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close