ស្ពានដែកបេឡេឆ្លងទន្លេសាបក្នុងខណ្ឌឬស្សីកែវ នឹងផ្អាកមិនឲ្យឆ្លងកាត់ចាប់ពីថ្ងៃនេះ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ នឹងត្រូវផ្អាកមិនឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី២៩ មិថុនា នេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខខណៈបច្ចេកទេស រួមទាំងគ្រឿងបង្គំស្ពាន។
តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញថា ការផ្អាកមិនឲ្យឆ្លងកាត់នេះ គឺមានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃនេះតទៅ។
គួរបញ្ជាក់ថា ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅក្នុងខណ្ឌឬស្សីកែវនេះ បានដាក់ឲ្យដំណើរការប្រើប្រាស់អស់រយៈពេល១ឆ្នាំមកហើយ ពោលគឺចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨មក។
ស្ពានបាឡេនេះ ចំណាយថវិកាសាងសង់ប្រមាណ៩លានដុល្លារអាមេរិក ក្រោមគម្រោងរបស់ក្រុមហ៊ុន OCIC៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។