ជនបរទេស​ដេក​ស្លាប់​ទៀតហើយ​នៅក្នុង​ក្រុង​សៀមរាប​

​យោង​តាម​សេចក្តី​រាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃទី២៨​ ​មិថុនា​ ​ម្សិលមិញ​នេះ​ ​មាន​ជនបរទេស​ម្នាក់ទៀត​ហើយ​បាន​ដេក​ស្លាប់​នៅក្នុង​ ​Apartament​ ​ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម​ ​ក្រុង​សៀមរាប​។​

​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា​មានឈ្មោះ​ ​Nelson​ ​Esch​ ​Antony​ ​Steven​ ​ភេទប្រុស​ ​ជនជាតិ​អាហ្រ្វិក​ខាងត្បូង​ ​(​South​ ​Africa​)​ ​អាយុ៦៨ឆ្នាំ​ ​មុខរបរ​ ​ចូលនិវត្តន៍​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា​ ​ជនបរទេស​រូប​នោះ​បាន​ស្លាប់​ដោយសារតែ​ដំបៅក្លាយ​មេរោគ​ចូលក្នុង​ឈាម​ ​ក្រោយពី​គាត់​បាន​ធ្វើការ​កាត់​ជើង​។​

​យ៉ាងណាក៏ដោយ​ ​បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close