ឪពុក​ម្តាយ​ធ្វេសប្រហែស​ ​កូន​អាយុ២ឆ្នាំ​ធ្លាក់​ចូល​អាង​ក្រពើ​ ​ទំ​រាំ​ឃើញ​សល់​តែល​លា​ដ៏​ក្បាល​

​សៀមរាប​៖​ ​ដោយសារតែ​ឪពុក​ម្តាយ​ធ្វេសប្រហែស​ ​បាន​ធ្វើឲ្យ​កុមារី​អាយុ២ឆ្នាំ​ម្នាក់​ ​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​ ​ហើយ​ទម្រាំតែ​ឪពុក​រក​ឃើញ​ ​គឺ​នៅសល់​ត្រឹមតែ​លលាដ៏​ក្បាល​ប៉ុណ្ណោះ​។​ ​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១១ថ្ងៃត្រង់​ ​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ចំណុច​អាង​ក្រពើ​ក្រោយផ្ទះ​កុមារី​រងគ្រោះ​ ​ស្ថិត​ក្នុង​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ​ ​សង្កាត់​សៀមរាប​ ​ក្រុង​សៀមរាប​។​

កុមារី​រងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​រ៉ម​ ​រដ្ឋ​នារី​ ​កើត​នៅ​ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ២០១៧​។​

​តាម​ការសាកសួរ​ឪពុក​កុមារី​រងគ្រោះ​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង១០ព្រឹក​ ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ក្នុង​ភូមិ​ដោយ​ទុក​កុមារី​រងគ្រោះ​នៅជា​មួយ​ម្តាយ​ដែល​ទើបតែ​សម្រាលកូន​រួច​ ​(​សសៃ​ខ្ចី​)​ ​មើល​នៅផ្ទះ​។​ ​រហូតដល់​ម៉ោង១០ជាង​ ​ខ្លួន​បាន​ត្រឡប់មកវិញ​ ​ហើយក៏​សួររក​កូន​ ​ស្រាប់តែ​បាត់​រក​មិនឃើញ​។​ ​ទើប​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះនៅ​តែរ​ក​មិនឃើញ​ ​រួច​ក៏​ឡើង​ទៅ​មើលក្នុង​ទ្រុង​ក្រពើ​ស្រាប់តែ​ឃើញ​លលាដ៏​ក្បាល១នៅក្នុង​ទ្រុង​ក្រពើ​ ​ទើប​ឪពុក​កុមារ​រងគ្រោះ​ដឹង​ថា​ ​កូន​គាត់​បាន​ធ្លាក់​ចូលទ្រុង​ក្រពើ​ ​ហើយ​ត្រូវ​ក្រពើ​ស៊ី​នៅសល់​តែល​លា​ដ៏​ក្បាល​តែប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close