បង្រ្កាបសង្វៀនជល់មាន់ និងវង់អាប៉ោងនៅខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់រួមនិងអ្នកកាសែត៤នាក់
សមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៣០ មិថុនា ម្សិលមិញ បានឆ្មក់ចូលបង្ក្រាប់ទីតាំងជល់មាន់ មួយកន្លែងស្ថិតដីឡូតិ៍មួយកន្លែង នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ដោយឃាត់ខ្លួនបានមនុស្សចំនួន៩នាក់ ក្នុងនោះ បានអ្នកកាសែត ចំនួន៤នាក់ ដកហូត មានចំនួន៥ក្បាល និងសំភារៈមួយចំនួនទៀត។
ឈ្មោះ អ្នកញៀនល្បែងជល់មាននិងអាប៉ោង ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ
១.ឈ្មោះ ទិត្យ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ
២.ឈ្មោះ ហូ សំផល ភេទប្រុស អាយុ អាយុ៤៥ឆ្នាំ
៣.ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ
៤.ឈ្មោះ សឿង សុង ភេទប្រុស អាយុ ៤៩ឆ្នាំ
៥.ឈ្មោះ ឡុង តារា ភេទប្រុស អាយុ២៧ឆ្នាំ
ចំណែកអ្នកកាសែតមានឈ្មោះ
១.ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ ៤៩ឆ្នាំ
២.ឈ្មោះ មោក យេន ភេទប្រុស អាយុ ៤១ឆ្នាំ
៣.ឈ្មោះ គឹម សាវិត ភេទប្រុស អាយុ ២៩ឆ្នាំ
៤.ឈ្មោះ ធួន រ៉ាធូ ភេទប្រុស អាយុ ៥០ ឆ្នាំ
តាមសម្តីសមត្ថកិច្ច នៃអធិការខណ្ឌមានជ័យ បានអោយដឹងថា មុននិងឈានទៅដល់ការចុះបង្ក្រាបទីតាំង ជល់មាន់និង អាប៉ោងខាង គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាទីតាំងខាងលើ តែមានអ្នកជល់មាន់ ស្រែកហូរបង្កសំលេងរំខានដល់ពួក មិនថា ថ្ងៃចន្ទ័ ឬអាទិត្យនោះទេ ។
ដោយបានទទួលដំណឹងបែបនេះ កម្លាំងអន្តរាគមន៍ខណ្ឌ មានជ័យដោយមានការបញ្ជារ ពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជារកម្លាំងអន្តរាគមន៍និងកម្លាំងជំ់នាញព្រហ្មទណ្ឌខណ្ឌ ដឹកនាំដោយ លោក គង់ វង្ស អធិការរងទទួលបន្ទុកនគរបាលយុត្តិធម៍ បានឆ្មក់បង្ក្រាបទីតាំងខាងលើ ជាក់ស្តែង ក៍បានឃាត់ខ្លួន មនុស្សចំនួន៩នាក់ ក្នុងមាន អ្នកកាសែតចំនួន៤នាក់ មាន់ជល់ចំនួន៣ក្បាល ម៉ូតូ៤គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗ បញ្ជួនខ្លួនទៅសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ២តែម្តង ។
បន្ទាប់ពីធ្វើការសាកសួររួចហើយ ក្រុមអ្នកញៀនល្បែង ៥នាក់ព្រមទាំងអ្នកកាសែត ចំនួន៤នាក់ រួមទាំង វត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសុំនុំរឿង បញ្ជួនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបន្ត បញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។