តុលាការបើកការស៊ើបសួរឃាតកស្រីមុខស្រស់សម្លាប់ម្ចាស់បំណុលកាត់សាច់ដុំៗ
ឃាតកស្រីមុខស្រស់ដែលបានសម្លាប់មិត្តភក្តិពន្លះ សាច់ជាកង់ៗយកទៅបោះចោលនៅក្នុងទន្លេ បានត្រូវចៅក្រមតុលាការសម្រេចបើកការសើបសួរកាលពីព្រឹកថ្ងៃទី ០២កក្ដដា ឆ្នាំ២០១៩នេះ។
មន្ត្រីពន្ធនាគារព្រៃសបានអោយដឹងថា នៅព្រឹកថ្ងៃទី ០២កក្ដដា ឆ្នាំ២០១៩ លោកចៅក្រមអុឹម វណ្ណៈ ចៅក្រមសើបសួរនៃសំណុណរឿងឃាតកម្មសម្លាប់មនុស្សកាត់សាច់ជាកង់ៗយកទៅបោះចោលនៅក្នុងទន្លេមុខវាំង បានបង្គាប់អោយអនុរ័ក្សពន្ធនាគារបញ្ជូនឃាតកស្រីឈ្មោះ សុិន សុផល អាយុ៣៥ឆ្នាំ មកសាលាដំបូងរាជឃានីភ្នំពេញ ដើម្បីបើកការសើបសួរបន្ថែមលើករណីឃាតកម្ម។
នៅសាលាដំបូង ឃាតក សុិន សុផល ហាក់មិនមានការភ័យខ្លាច ឬតក់ស្លុត ព្រួយបារម្មណ៍ ឬមានការភ្ញាក់រលឹកដឹងកំហុសរបស់ខ្លួនសោះ ។ ផ្ទុយមកវិញ ឃាតកស្រីរូបនេះ បែរជាមានទឹកមុខរីករាយ សើច ក្អាកក្អាយគ្មានការព្រួយបារម្មណ័អ្វីបន្តិចឡើយ គេឈរជជែកឡេងដូចជាគ្មានរឿងអ្វីធំដុំកើតឡើងឡើយ។
គួររំលេកថា ឃាតកស្រី សុិន សុផល ត្នរូវបានចៅក្រមសាលាដំបូងចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីរង់ចាំការស៊ើបអង្កេតតាមនីតិវិធី។
ជនដៃដល់ឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញបានត្រូវលោកសេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រម ព្រហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិតបើសិនជាតុលាការរកឃើញថាមានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។