បុគ្គលិក​ជនជាតិ​វៀតណាម​ក្រុមហ៊ុន​ចំការកៅស៊ូ​តា​បៀន​ខេត្តកំពង់ធំ​ម្នាក់​ ​ត្រូវ​គេ​លប​បាញ់សម្លាប់​ ​ខណៈ​ជិះ​ម៉ូតូ​តាមផ្លូវ​

​ខេត្តកំពង់ធំ​ ​៖​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៤ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី២​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​មានអំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​ ​នៅ​លើ​ផ្លូវលំ​គ្រួសក្រហម​ក្នុង​ចំការកៅស៊ូ​កសិដ្ឋាន​ទី៣​ ​របស់​ក្រុមហ៊ុន​តាន​បៀន​កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ​ ​ស្ថិតនៅ​ក្នុង​ភូមិ​ ​ថ្មសំលៀង​ ​ឃុំ​ក្រយា​ ​ស្រុក​សន្ទុក​ ​ខេត្តកំពង់ធំ​ ​។

​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ​មានឈ្មោះ​ ​ដង​ ​ថាន់​ហាយ​ ​ភេទប្រុស​ ​អាយុ៥២​ ​ឆ្នាំ​ ​ជន​ជា​វៀតណាម​ ​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំការកៅស៊ូ​ ​មាន​អាស័យ​ដ្ឋាន​ស្នាក់នៅ​កសិដ្ឋាន​ទី៣​ ​របស់​ក្រុមហ៊ុន​តាន​បៀន​។​

​តាម​សាក្សី​បាន​បញ្ជាក់​ប្រាប់​សមត្ត​កិច្ច​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង​ខាងលើ​គេ​បានឃើញ​ជន​រង​ ​គ្រោះ​ ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ម៉ូតូ​ម៉ាក​វ៉េវ​ ​ព័​ណ​ខ្មៅ​ ​មួយ​គ្រឿង​ ​ដែល​មាន​ពាក់​ស្លាក​របស់​ប្រទេស​វៀតណាម​ ​លេខ៧០​ ​S2.៥៣៣២​ ​នៅ​លើ​ផ្លូវ​ក្នុង​កសិដ្ឋាន​ចំការកៅស៊ូ​តាន​បៀន​ ​។​ ​ឃើញ​ដូច្នោះ​គេ​ក៏បាន​រាយ​ការ​ជូន​សមត្ត​កិច្ច​មូលដ្ឋាន​ ​ដើម្បី​បាន​ជ្រាប​ជា​ព័ត៌មាន​ ​ទើប​ពេលនោះ​សមត្ត​កិច្ច​បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ​ ​។​

​ភ្លាម​ៗ​ ​សាក្សី​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ ​នៃ​អំពើ​ឃាតកម្ម​នោះ​ ​ផ្តើម​ចេញពី​អ្វី​នៅឡើយ​ទេ​ ​ចំណែក​សមត្ត​កិច្ច​បាន​ ​និង​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​ ​លើ​ករណីនេះ​ ​។​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​សមត្ត​កិច្ច​បាន​ជា​ជំ​ហ៊ាន​ដំបូង​ ​ចំពោះ​ការ​ស្លាប់​បាត់បង់​អាយុជីវិត​ ​របស់​បុគ្គលិក​ក្រុមហ៊ុន​ចំការកៅស៊ូ​តាន​បៀន​កំពង់ធំ​នោះ​ជា​អំពើ​ឃាតកម្ម​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close