ពស់ថ្លាន់អស់ទីជម្រក វាចេញមកក្រៅ ត្រូវពលរដ្ឋក្នុងសង្កាត់ភ្នំពេញថ្មីចាប់បាន
ពស់ថ្លាន់មួយក្បាលត្រូវប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ភ្នំពេញថ្មីចាប់បាន និងប្រគល់ឲ្យអាជ្ញាធរ នៅថ្ងៃទី៣ ខែកក្កដា នេះ ដើម្បីទុកបន្តប្រគល់ឲ្យមន្រ្តីអភិរក្សសត្វព្រៃ។
តាមការលើកឡើងរបស់អាជ្ញាធរសង្កាត់ភ្នំពេញថ្មីថា ពស់ថ្លាន់នេះ គឺពួកវារស់នៅតាមដីវាលទំនេរ ឡូត៍ ប្រឡាយ មួយចំនួន តែដល់ពេលត្រូវគេចាក់ដីលុបបំពេញ ដើម្បីសាងសង់សំណង់ផ្សេងៗ ទើបសត្វពស់ទាំងនោះ អស់ជម្រក វាក៏ចេញឡើងចូលផ្ទះប្រជាពលរដ្ឋបែបនេះ។
តាមការបញ្ជាក់របស់អាជ្ញាធរសង្កាត់ភ្នំពេញថ្មី គិតមកទល់ពេលនេះ សត្វពស់ថ្លាន់ចំនួន ៤៥ ក្បាលហើយត្រូវបានអាជ្ញាធរសង្កាត់ប្រគល់ឲ្យខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។