ភ្លៀង​មួយ​យប់​ទល់​ភ្លឺ​ ​ទឹកជន់លិច​មួយ​ចំហៀង​ក្រុង​ព្រះសីហនុ​

​ភ្លៀង​ធ្លាក់​មួយ​មេធំ​ ​ចាប់តាំងពី​យប់​រហូតមកដល់​វេលា​ជិត​ថ្ងៃត្រង់​ថ្ងៃទី៣​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បណ្តាល​ឲ្យ​តំបន់​ទំនាប​មួយចំនួន​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​ត្រូវ​លិចលង់​ស្ទើរ​មួយ​ចំហៀង​ក្រុង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ​ ​បាន​ឲ្យដឹង​ថា​ ​តំបន់​លិចលង់​ទាំងនោះ​មាននៅ​ម្តុំ​អូរ​សំអាត​ ​តាមផ្លូវ​ឯករាជ្យ​ ​និង​ភូមិដ្ឋាន​ពលរដ្ឋ​មួយចំនួន​ទៀត​ ​នៅ​តាម​ផ្លូវ​អ៊ឹ​ល​វី​ ​ត្រូវ​ទឹកភ្លៀង​ជន់​លិច​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ ​និង​ផ្លូវ​ធ្វើដំណើរ​.​.​។​

​ទាក់ទិន​បញ្ហា​នេះ​ ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ទទួលបន្ទុក​ផ្នែក​ប្រព័ន្ធ​លូ​ ​អូរ​ ​និង​ប្រឡាយ​ ​បញ្ជាក់​ថា​ ​រាល់ថ្ងៃ​នេះ​ ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ​ ​ផ្លែ​ក​ខ្លះ​ក្នុង​មូលដ្ឋាន​ក្រុង​ព្រះសីហនុ​ ​គឺ​តែង​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​។​ ​

​មន្ត្រី​បន្ត​ថា​ ​ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​ថ្ងៃទី៣​ ​ខែកក្កដា​នេះ​ ​វា​មិនមែន​ជា​លើក​ទី១ទេ​ ​ដែល​ត្រូវ​ជន់​លុ​ចក្រុ​ង​ព្រះសីហនុ​នោះ​។​ ​មន្រ្តី​ថា​ ​ជំនន់​ជន់​លិច​នេះ​ ​វា​បណ្តាល​មក​ពី​ទំហំ​អូរ​ ​និង​ប្រឡាយ​រំដោះ​ទឹក​ភាគច្រើន​ ​នៅក្នុង​ក្រុង​ព្រះសីហនុ​បាន​រួម​តូច​ ​ដោយសា​ការសាងសង់​ផ្ទះ​ ​និង​សំ​ណង់​ផ្សេង​ៗ​ ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ ​បាន​សង់​រំលោភ​ ​នៅ​លើ​ដី​ចំណី​មាត់​អូរ​ ​និង​ប្រឡាយ​ ​ដោយ​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close