រដ្ឋសភា​ ​នឹង​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃស្អែក​ ​ពាក់ព័ន្ធ​នឹង​តួនាទី​ ​និង​បញ្ហា​មួយចំនួន​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ​បាន​កំណត់​យក​ថ្ងៃទី៤​ ​ខែកក្កដា​ ​ស្អែកនេះ​ ​ដើម្បី​បើកសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ ​នីតិកាល​ទី៦​ ​ដោយ​ក្នុង​នោះ​ ​ក៏​មានការ​សួរដេញដោល​ ​លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍា​នា​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ពាក់ព័ន្ធ​នឹង​អ្នកជាប់ពន្ធ​នា​គារ​ ​និង​បញ្ហា​មួយចំនួន​ទៀត​។​

​លោក​ ​ឈាង​ ​វុន​ ​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ថា​ ​តាម​រដ្ឋធម្មនុញ្ញ​ ​សមាជិកសភា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​ធ្វើការ​សួរដេញដោល​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​ ​ហើយ​តាម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​គឺ​កំណត់​យក​ថ្ងៃទី០៤​ ​ខែកក្កដា​ ​ដើម្បី​សួរដេញដោល​ ​លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍា​នា​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។​ ​លោក​បញ្ជាក់​ថា​ ​“​អ្នកតំណាង​រាស្ត្រ​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​យើង​ ​បានដឹង​ថា​ ​នៅក្នុង​កាលៈទេសៈ​នេះ​ ​វិស័យ​យុត្តិធម៌​កំពុងតែ​កែ​មុខមាត់​ ​រូបភាព​ទៅតាម​ការកែទម្រង់​ ​យុទ្ធ​សា​ស្ត្​រ​ចកុ​កោណ​របស់​ ​រាជរដ្ឋាភិបាល​ ​ដែល​គិតថា​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​សង្គម​ឲ្យបាន​ខ្លាំង​បន្ថែម​ទៀត​ ​អញ្ចឹង​ហើយ​វិស័យ​យុត្តិធម៌​នេះ​វិវត្តន៍​លឿន​ណាស់​”​។​

​តាម​លោក​ ​ឈាង​ ​វុន​ ​អ្វី​ដែល​អ្នកតំណាង​រាស្ត្រ​ ​នឹង​សួរនាំ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នោះ​ ​គឺ​ពាក់ព័ន្ធ​ការងារ​ជាច្រើន​ដែល​ក្រសួង​យុត្តិធម៌​កំពុង​ដំណើរការ​ទៅមុខ​ ​និង​ធ្វើ​យ៉ាងណា​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ ​បំពេញ​តម្រូវការ​ដល់​ប្រជាពលរដ្ឋ​ដល់កម្រិត​ណា​ ​និង​ការងារ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​។​ ​«​យើង​អញ្ជើញ​រដ្ឋមន្ត្រី​មក​ ​គឺ​យើង​ដាក់ជា​សំណួរ​ឯកសារ​ ​លិខិត​ ​រាល់​សំណួរ​ទាំងអស់​យើង​ដាក់​ក្នុង​នឹង​ ​ក៏ប៉ុន្តែ​យើង​មិន​អាច​ចប់​ត្រឹម​នឹង​ទេ​ ​គឺ​នៅពេល​រដ្ឋ​ ​មន្ត្រី​បកស្រាយ​ ​ហើយ​អ្នកតំណាង​រាស្ត្រ​យល់ថា​ ​នៅ​មាន​ខ្វះចន្លោះ​ ​ប្រធាន​រដ្ឋសភា​ ​មាន​សិទ្ធិ​ ​ផ្តល់​ការ​សួរ​ចេញ​ដោល​បន្ត​ ​ឬមិន​ផ្តល់​សិទ្ធិ​ក្នុង​ការ​សួរ​បន្ត​។​ ​បើ​ប្រធាន​ផ្តល់​នោះ​នឹង​ ​មានការ​តស៊ូ​មតិ​គ្នា​»​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close