តុលាការ​សម្រេច​ដោះលែង​អ្នកកាសែត​ជល់មាន់៤នាក់​បណ្ដោះអាសន្ន​ ​តែ​ហៅ​មក​កាត់ទោស​វិញ​នៅ​ថ្ងៃ១១សីហា​

​ក្រុម​អ្នក​ស្នេហា​កីឡា​បក្សី​ជល់មាន់​ចំនួន៩នាក់​ ​ក្នុង​នោះ​មាន៤នាក់​ ​ជា​អ្នកកាសែត​ផង​ដែរ​ ​នៅ​ព្រឹក​ថ្ងៃទី០៤កក្កដា​ ​ឆ្នាំ២០១៩នេះ​ ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ ​សុិន​ ​វិរៈ​ ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ ​តែ​បាន​ចេញដីកា​បង្គាប់​ឲ្យ​មក​បង្ហាញមុខ​នៅ​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩ខាងមុខ​ដើម្បី​កាត់ទោស​តាមច្បាប់​។​

​គួរ​បញ្ជាក់​ថា​ ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​រសៀល​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់មាន់​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ភូមិ​ឬស្សី​ ​សង្កាត់​ស្ទឹងមានជ័យ​ទី២​ ​ខណ្ឌមានជ័យ​,​ ​ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​មាន់៩នាក់​ ​ដោយមាន​អ្នកសារព័ត៌មាន៤​ ​នាក់​ទៀតផង​។​

​អ្នកកាសែត​ទាំង៤នាក់​នោះ​ ​១​-​ឈ្មោះ​ ​មោក​ ​យ៉េន​ ​ភេទប្រុស​ ​អាយុ៣៦ឆ្នាំ​ ​អ្នកកាសែត​ ​ពិភព​ថ្មី​ព័ត៌មាន​,​ ​២​-​ឈ្មោះ​ ​ឈួន​ ​រ៉ា​ឈូ​ ​ភេទប្រុស​ ​អាយុ៥៣ឆ្នាំ​ ​អ្នកកាសែត​ ​វីរៈ​សែន​ជ័យ​ ​៣​-​ឈ្មោះ​ ​គ្រង​ ​រដ្ឋា​ ​ភេទប្រុស​ ​អាយុ៤៨ឆ្នាំ​ ​អ្នកកាសែត​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ស្នេហាជាតិ​ ​និង៤​-​ឈ្មោះ​ ​គឹម​ ​សា​វិត​ ​ភេទប្រុស​ ​អាយុ២៩ឆ្នាំ​ ​អ្នកកាសែត​អំណាច​ខ្មែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close