ផ្លាស់​ប្តូរ​មេ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​

​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ ​ត្រូវ​ធ្វើពិធី​ផ្លាស់​ប្តូរ​ហើយ​នៅ​ព្រឹក​ថ្ងៃទី៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​ក្រោម​អធិបតី​ ​ឯកឧត្តម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាលខេត្ត​ឧត្តរមានជ័យ​។​

​សូម​បញ្ជាក់​ថា​ ​លោក​វរសេនីយ៍ឯក​ ​ថេរ​ ​សុ​រិទ្ធិ​យ៉ា​ ​ត្រូវ​បាន​តែងតាំង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​អូរ​ស្មាច់​ ​ជំនួស​លោក​ ​ខូង​ ​ទីន​ ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​តួនាទី​ថ្មី​។​

​ក្នុង​ពិធី​នៅ​ព្រឹកមិញ​នេះ​ ​ឯកឧត្ដម​ ​ឃុន​ ​សំបូរ​ ​អគ្គស្នងការ​រង​អន្តោប្រវេសន៍​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​ ​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ ​ដែល​ចូលកាន់​តំណែង​ថ្មី​ ​ត្រូវ​យកចិត្ត​ទុកដាក់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ ​និង​បំពេញបែបបទ​ចេញចូល​ក្នុង​ប្រទេស​ឲ្យបាន​ទាន់ពេល​វេលា​ ​ជាពិសេស​ខិតខំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ ​ត្រូវ​ចេះ​រឹតចំណង​សាមគ្គីភាព​ឲ្យបាន​ទូលំទូលាយ​ ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ ​និង​អង្គភាព​ជំនាញ​នានា​ ​ដើម្បី​អនុវត្តន៍​ការងារ​ទទួល​បាន​ជោគជ័យ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​ ​ស្របតាម​គោលការណ៍​របស់ក្រ​សួង​មហាផ្ទៃ​។​ ​ជាង​នេះ​ទៀត​ ​ភារកិច្ច​របស់​មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ ​គឺ​ការទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ ​ពី​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​តំបន់​ ​នៃ​ខ្សែបន្ទាត់​ព្រំដែន។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្ដម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាលខេត្ត​ឧត្តរមានជ័យ​ ​ក៏បាន​ផ្ដាំ​ផ្ញើរ​ដល់​លោកនាយ​ប៉ុស្តិ៍​ដែល​តែងតាំង​ថ្មី​ ​ត្រូវ​រក្សា​ឲ្យបាន​ល្អ​ ​នូវ​ក្រម​សិល​ធម៌​ ​វិជ្ជាជីវ​:​ ​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្ពស់​បំផុត​ ​ក្នុង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​និង​ភាគី​ថៃ​ ​ទប់ស្កាត់​រាល់​បទល្មើស​គេចពន្ធ​នានា​ ​ការ​ជួញដូរ​ស្ត្រី​ ​កុមារ​ ​បទល្មើស​គ្រឿងញៀន​ ​និង​រាល់​បទល្មើស​ឆ្លង​ដែន​ផ្សេង​ៗ​ទៀត​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​មានប្រសិទ្ធភាព​ ​ជាពិសេស​ត្រូវ​អនុវត្ត​ ​ឲ្យបាន​នៅ​គោលនយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ ​របស់​រាជរដ្ឋាភិបាល​ ​នៃ​ប្រទេស​កម្ពុជា​ ​គឺ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ ​ជូន​ប្រជាពលរដ្ឋ​ ​ឲ្យ​ទទួល​បាន​ឆាប់រហ័ស​ ​ទាន់ចិត្ត​ ​និង​មាន​តម្លាភាព​ផង​ដែរ​៕​

​អត្ថបទ​៖​ ​សំ​ ​ប្រិយ​ងា៉ម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close