ឪពុក​ចិត្ត​ព្រៃផ្សៃ​ ​ដែល​បោក​សម្លាប់​កូន​ខ្លួនឯង​ ​ក្រោយ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង៨និង៤០នាទី​ព្រឹក​ថ្ងៃទី០៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តសៀមរាប​ ​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ប្រាសាទបាគង​ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មានជ័យ​ ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ​ផ្លា​យ​ ​វិ​ភ័​ត​ ​ភេទប្រុស​ ​អាយុ៣១ឆ្នាំ​ ​នៅ​ភូមិ​តា​ប្រាក់​ ​ឃុំ​មានជ័យ​ ​ស្រុក​ប្រាសាទបាគង​ ​ដែល​បាន​បោក​សម្លាប់​កូន​ខ្លួនឯង​កាលពី​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​សូមជម្រាប​ថា​ ​កាលពី​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឈ្មោះ​ ​ផ្លា​យ​ ​វិ​ភ័​ត​ ​នៅ​ភូមិ​តា​ប្រាក់​ ​ឃុំ​មានជ័យ​ ​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​ ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ​ ​សោម​ ​សុខុម​ ​អាយុ២៨ឆ្នាំ​ ​រឿង​ទិញ​បន្លែ​មិន​ល្អុ​យមក​ធ្វើម្ហូប​ ​ភ្លាម​នោះ​ប្រពន្ធ​ក៏​ដើរទៅ​យក​ទឹក​ ​បន្ទាប់មក​ជនសង្ស័យ​ជា​ប្តី​បាន​ចាប់​លើក​កូនប្រុស​បង្កើត​ឈ្មោះ​ ​ផាង​ ​ផល្លា​ ​ភេទប្រុស​ ​អាយុ១ឆ្នាំ២ខែ​ ​ទៅ​បោក​និង​សសរផ្ទះ​បាយ​បណ្តាល​ឲ្យ​ស្លាប់​ ​តែម្តង​ក្រោយ​សកម្មភាព​នេះ​ហើយ​ជនសង្ស័យ​ក៏បាន​ ​រត់គេច​ខ្លួន​បាត់​។​

​លុះដល់​ល្ងាច​ថ្ងៃទី០៣​ ​ខែកក្កដា​ ​វេលា​ម៉ោង១៩និង២០នាទី​ ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ ​ជនសង្ស័យ​បាន​ធ្វើដំណើរ​តាមឡាន​ក្រុង​ចូល​មក​ខេត្តសៀមរាប​ ​ហើយ​សមត្ថកិច្ច​ក៏បាន​ដាក់​កម្លាំង​ឃ្លាំមើល​ក្នុង​មូលដ្ឋាន​ដែល​ជនសង្ស័យ​ឧស្សាហ៍​ចេញចូល​គឺ​ភូមិ​ឃុំ​កើតហេតុ​ ​រហូតដល់​ម៉ោង៨និង៤០នាទី​ព្រឹក​ថ្ងៃទី០៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ទើបសម​ត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ហើយនិង​បន្ដ​យក​មក​សួរនាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close