ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ឡើង​ជា​បណ្តើរ​ៗ​ហើយ​

​យោង​តាម​ព្រឹត្តិបត្រ​ព្យាករណ៍​កម្ពស់​ទឹក​ ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​បាន​បង្ហាញថា​ ​កម្ពស់​ទឹកទន្លេ​មេគង្គ​ ​ចាប់ផ្តើម​ឡើង​បន្តិច​ម្តង​ៗ​ហើយ​ ​តែ​កម្ពស់​នេះ​ ​នៅ​ទាប​ជាង​កម្ពស់​ទឹក​កាលពីឆ្នាំទៅ​។​

​ក្នុង​នោះ​ ​នៅ​ថ្ងៃនេះ​ ​ទន្លេមេគង្គ​ស្ទឹងត្រែង​ ​មាន​កម្ពស់​ ​៤,៤៧ម៉ែត្រ​ ​ឡើង​ ​0,67​ ​បើ​ធៀប​នឹង​ថ្ងៃម្សិលមិញ​,​ ​ទន្លេមេគង្គ​ក្រចេះ​ ​មាន​កម្ពស់​ ​9,98​ ​ម៉ែត្រ​ ​ឡើង​ ​0,50​ ​ម៉ែត្រ​,​ ​ទន្លេមេគង្គ​កំពង់ចាម​ ​4,60​ ​ម៉ែត្រ​ ​ឡើង​ ​0,20ម៉ែត្រ​,​ ​ទន្លេបាសាក់​ចតុមុខ​ ​ទឹក​មាន​កម្ពស់​ ​2,42​ ​ឡើង​ ​0,16ម៉ែត្រ​។​

​ដោយឡែក​នៅ​ថ្ងៃស្អែក​ ​ទន្លេមេគង្គ​ស្ទឹងត្រែង​ ​នឹង​ឡើង​ដល់​កម្ពស់​ ​4,70ម៉ែត្រ​,​ ​ទន្លេមេគង្គ​ក្រចេះ​ ​ឡើង​ដល់​ ​10,47ម៉ែត្រ​,​ ​ទន្លេមេគង្គ​កំពង់ចាម​ ​ឡើង​ដល់​ ​5,12ម៉ែត្រ​ ​និង​ទន្លេមេគង្គ​ចតុមុខ​ ​ឡើង​ដល់​ ​2,66ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close